អ្នកច្បាប់ថៃ នាំគ្នាព្រួយរឿងឆ្លងវីរុសក្នុងសភា ក្រោយសមាជិកម្នាក់ផ្ដាសាយពេលត្រលប់ពីជប៉ុន

  • 2020-02-27 09:52:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​តាក់​តែង​ច្បាប់​ក្នុង​ប្រទេស​ថៃ បាន​នាំ​គ្នា​ព្រួយ​បារម្ភ​ពី​ការ​ចម្លង​កូរ៉ូណាវីរុស​នៅ​ក្នុង​រដ្ឋ​សភា ក្រោយ​ពេល​ដែល​មាន​សមាជិក​ម្នាក់ កើត​រោគ​ផ្ដាសាយ​ពេល​ត្រឡប់​ពី​បំពេញ​កិច្ច​ការ​នៅ​ប្រទេស​ជប៉ុន​វិញ។

យោង​តាម Bangkokpost ឲ្យ​ដឹង​ថា ការ​ព្រួយ​បារម្ភ​នេះ​បាន​ផ្ទុះ​ឡើង​ក្រោយ​ពេល​ដែល​សមាជិក​សភា​លោកស្រី Patcharin Samsiripong មក​ពី​បក្ស Palang Pracharath ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន​វិញ​កាល​ពី​ថ្ងៃ​ទី ១៨​ខែ​កុម្ភៈ ហើយ​ក្រោយ​មក​ក៏​ចាប់​ផ្ដើម​ផ្ដាសាយ។ លោក Supachai Phosu អនុប្រធានសភាបានមានប្រសាសន៍ថាគ្រូពេទ្យមកពីវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura បានពិនិត្យលោកស្រី Patcharin កាលពីយប់ថ្ងៃពុធហើយ​រក​ឃើញ​តេស្តិ៍អវិជ្ជមានចំពោះជំងឺកូរ៉ូណាវីរុស។ យ៉ាងណាក៏ដោយ អ្នក​សម្អាត​ត្រូវ​បាន​បញ្ជា​ឲ្យ​សម្អាត​ឧបករណ៍​ទាំង​អស់​ក្នុង​រដ្ឋសភា​រួម​ទាំង​តុ, កៅអី និង​ម៉េក្រូ​ផង​ដែរ។

ក្រៅពីនេះ លោក Chaturong Pengnorapat មកពីគណបក្សភឿថៃដែលជាគណបក្សប្រឆាំង បានទាមទារឱ្យលោកស្រី Patcharin ឈប់សម្រាកហើយថាមន្រ្តីគួរ​តែពិនិត្យមើលថាតើមានសមាជិកសភាណាទៀត​ដែលបាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​​មាន​ឆ្លង Covid-19៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ រ័ត្ន