អនុប្រធានាធិបតីអ៊ីរ៉ង់ឆ្លងជំងឺខូវិដ-១៩ បន្ទាប់ពីអនុរដ្ឋមន្ត្រី និងសមាជិកសភា
- 2020-02-27 15:06:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុប្រធានាធិបតីអ៊ីរ៉ង់ឆ្លងជំងឺខូវិដ-១៩ បន្ទាប់ពីអនុរដ្ឋមន្ត្រី និងសមាជិកសភា
ចន្លោះមិនឃើញ
អ្នកស្រីអនុប្រធានាធិបតីអ៊ីរ៉ង់ Masoumeh Ebtekar បានឆ្លងជំងឺខូវិដ-១៩ នេះបើតាមការចុះផ្សាយរបស់កាសែតរដ្ឋរបស់អ៊ីរ៉ង់។
បើយោងតាមការចុះផ្សាយរបស់ BBC ពែរ្សបានឲ្យដឹងថា កាលពីម្សិលមិញ (ម៉ោងនៅអ៊ីរ៉ង់) មានការប្រជុំគណៈរដ្ឋមន្ត្រី ហើយអ្នកស្រីអនុប្រធានាធិបតីបានអង្គុយក្បែរ លោកប្រធានាធិបតី Hassan Rouhani។
នៅអ៊ីរ៉ង់មានអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីនេះចំនួន ២៥៤នាក់ ដោយក្នុងនោះមានឥស្សរជនធំៗមួយចំនួនដូចជា ប្រធានគណៈកម្មការសន្តិសុខជាតិ និងកិច្ចការបរទេសនៃសភាអ៊ីរ៉ង់ សមាជិកសភា ក៏ដូចជាអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ហើយសរុបទាំងអស់មាន ២៦នាក់បានស្លាប់។
គួរបញ្ជាក់ផងដែរថា អ្នកស្រី Masoumeh Ebtekar ជាស្ត្រីទីមួយ ដែលបានតែងតាំងនៅក្នុងគណៈរដ្ឋមន្ត្រីអ៊ីរ៉ង់ កាលពីអ្នកស្រីត្រូវបានជ្រើសរើសពីនាយកដ្ឋានបរិស្ថានកាលពីឆ្នាំ១៩៩៧៕