រូបភាពយ៉ាងស្អាតអាងហែលទឹកកម្រិតស្តង់ដារក្នុងពហុកីឡដ្ឋានជាតិត្រៀមស្វាគមន៍អ្នកហែល
- 2020-03-20 09:43:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពយ៉ាងស្អាតអាងហែលទឹកកម្រិតស្តង់ដារក្នុងពហុកីឡដ្ឋានជាតិត្រៀមស្វាគមន៍អ្នកហែល
ចន្លោះមិនឃើញ
នេះជារូបភាព និងវីដេអូយ៉ាងស្អាត នៃអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិដែលបានជួសជុល រួមទាំងបំពាក់នូវឧបករណ៍ក៏ដូចជាកៅអីជ័រសម្រាប់អ្នកអង្គុយទស្សនាពេលការប្រកួតនានា។ បើតាមលោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកឲ្យដឹងថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនៅមិនទាន់បានសម្រេចនៅពេលណានោះទេ។ ឥលូវនេះអាងដែលបានធ្វើរួចនេះនៅមិនទាន់បានសម្អាតនៅឡើយ។
ចំពោះអាងហែលទឹកនេះគឺបានចំណាយថវិកាជាង២លានដុល្លារ ក្នុងការជួសជុល និងបំពាក់សម្ភារទំនើបៗ មានទាំងឧបករណ៍ហ្វឹកហាត់ កន្លែងស្នាក់នៅជាដើម។ សម្រាប់អាងហែលទឹកគឺត្រូវបានធ្វើតាមស្តង់ដារអន្តរជាតិ ដែលមានទទឹង ២៥ម៉ែត្រ បណ្ដោយ ៥០ម៉ែត្រ និងត្រូវជា ១០ខ្សែបន្ទាត់៕
វីដេអូ៖
មកទស្សនាគ្រូជំនាញអេហ្សីប បង្រៀនការជួយអ្នកលង់ទឹក របៀបសង្គ្រោ...
សុខ វរល័ក្ខណ ឈ្នះមេដាយមាស៣គ្រឿង មិនភ្លេចទេគុណបំណាចមនុស្សសំខ...