អាសូរ កំប៉ោយ​ចៅតា បាន​បាត់​បង់​ជីវិត​ប្រមាណ​១​ម៉ោង​មុន​នេះ

  • 2020-03-25 07:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​កំប្លែង ញឹក កុសល ដែល​មាន​រហស្សនាម​ថា "កំប៉ោយ​ចៅតា" បាន​ទទួល​មរណភាព​ទៅ​ហើយ នៅ​ប៉ុន្មាន​នាទី​មុន​នេះ នៅ​មន្ទីរ​កាល់​ម៉ែត្រ ហើយ​សាក​សព​ត្រូវ​បាន​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​ឯ​បាសិត​ហើយ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​លោក អ៊ឹម ជីវ៉ា។

មិន​ទាន់​ដឹង​ថា កំប៉ោយ​ចៅតា ដែល​មាន​ជីវភាព​ក្រខ្សត់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​អ្វី​ពិត​ប្រាកដ​នោះ​ទេ ខណៈ​លោក អ៊ឹម ជីវ៉ា មិន​ទាន់​អាច​សុំ​ទំនាក់ទំនង​បន្ថែម​បាន។ ទោះ​យ៉ាង​ណា កន្លង​មក គេ​ធ្លាប់​បាន​ដឹង​ថា តារា​កំប្លែង​វ័យ​ក្មេង និង​មាន​ជីវភាព​ខ្សត់​ខ្សោយ​រូប​នេះ មាន​ជំងឺ​តម្រង​នោម និង​ខ្វះ​ឈាម ដែល​ជំងឺ​ទាំង​ពី​មុខ​នេះ បាន​ធ្វើ​ទុក្ខ​នាយ​ខ្លាំង​តាំង​ពី​ចុង​ឆ្នាំ ២០១៩។

កាល​ណោះ តាម​អ្នក​នាង ខាត់ សុឃីម ដែល​ជា​បង​ប្អូន​ជីទួត​មួយ បាន​ឲ្យ​ដឹង​ថា កំប៉ោយ​ចៅ តា មាន​ជំងឺ​នេះ​តាំង​ពី​តូច ពោល​គឺ​ក្រោយ​ពី​នាយ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​ត្រូវ​រ៉ឺម៉ក​កិន​ជើង​ខាង​ស្ដាំ។ គ្រោះ​ថ្នាក់​នោះ​បាន​ប៉ះពាល់​ដល់​តម្រង់​នោម និង​ក្រលៀន បាន​បណ្ដាល​អោយ​ហើម​ជើង និង​នោម​មិន​ចេញ​។ តែ​ពេល​នោះ​ក៏​បាន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ជួយ​សង្គ្រោះ​ ដោយ​បាន​ព្យាបាល​ជា​ទៅ​ហើយ ហើយ​ក៏​លែង​ចាប់​អារម្មណ៍.

កំប៉ោយ​ចៅតា​កាល​នៅ​សុខ​ភាព​ល្អ សម្ដែង​ខារ៉ាអូខេ​ជាមួយ សិរីមន្ត

ប៉ុន្តែ​មក​ដល់​ចុង​ឆ្នាំ ២០១៩ ជំងឺ​នេះ​​បាន​ធ្វើ​ទុក្ខ​ឡើង​វិញ​​សោះ​វិញ និង​បាន​បន្ត​រហូត​ដល់​ពេល​នេះ ហើយ​ទី​បំផុត​តារា​កំប្លែង​កម្សត់​បាន​លា​ចាក​លោក​ចោល​ពិភព​សិល្បៈ ចោល​សាច់​ញាតិ​នានា​ទៅ​ហើយ៕

អត្ថបទ៖ ទារិកា