តារា​ល្បី! មីក្រូហ្វូន​ធម្មតា​សោះ Beyonce លក់​បាន​ដល់​ម៉ឺន​ដុល្លារ

  • 2017-05-03 02:53:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ឲ្យ​ដឹង​ពី​ម្សិលមិញ​​និយាយ​ថា មីក្រូហ្វូន​របស់​តារា​ចម្រៀង Beyonce ដែល​ចម្រៀង​ក្នុង​កម្មវិធី​​ប្រគំតន្ត្រី​ទេសចរណ៍ Formation World Tour និង​កម្មវិធី​ពាន​រង្វាន់ Grammys ដាក់​លក់​បាន​តម្លៃ​១១ ០០០​ដុល្លារ។ ​

ការ​ដាក់​ដេញ​ថ្លៃ​មីក្រូហ្វូន​ធ្វើ​ឡើង​កាល​ពី​ចុង​សប្ដាហ៍​នេះ​នៅ​ឯ​កម្មវិធី Wearable Art Gala ក្នុង​​ទីក្រុង Los Angeles។ ចុងក្រោយ​ មីក្រូហ្វូន​ដ៏​មាន​តម្លៃ​នោះ​បាន​ធ្លាក់​លើ​ដៃ​នារី​ម្នាក់​ឈ្មោះ CeCe Hendriks បន្ទាប់​​មក​នាង​ក៏​បាន​បង្ហោះ​វា​ក្នុង​បណ្ដាញ Instagram ដើម្បី​អួត​គេ​ឯង។

ក្រោយ​ក្លាយ​ជា​ម្ចាស់​​មីក្រូហ្វូន CeCe Hendriks បាន​និយាយ​ថា នាង​ពិត​ជា​រីករាយ​ខ្លាំង​ណាស់​​ដែល​បាន​ទទួល​មីក្រូហ្វូន​នេះ ព្រោះ​​នាង​​ធ្លាប់​បាន​ខក​បំណង​ឃើញ Beyonce ម្ដង​ហើយ​កាល​ពី​ការ​ប្រគំតន្ត្រី​ Coachella Valley Music and Arts Festival កន្លង​ទៅ​។ នេះ​បើ​តាម TMZ៕​​​​

CeCe Hendriks

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ