មកដឹងអត្ថន័យពិន្ទុ DxOMark ដែលក្រុមហ៊ុនស្មាតហ្វូនប្រជែងចង់បាន
- 2017-11-21 02:53:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងអត្ថន័យពិន្ទុ DxOMark ដែលក្រុមហ៊ុនស្មាតហ្វូនប្រជែងចង់បាន
ចន្លោះមិនឃើញ
DxOMark បានក្លាយជាទម្រង់ស្តង់ដារសម្រាប់ កាមេរ៉ា, Lens និងកាមេរ៉ារបស់ស្មាតហ្វូន ដែលផ្ដល់នូវកម្រិតមួយក្នុងការប្រៀបធៀបកាមេរ៉ាមួយទៅនឹងកាមេរ៉ាមួយទៀត។
វិធីសាស្ត្រក្នុងការចាត់ថ្នាក់របស់ DxOMark អនុវត្តតាមនីតិវិធី Clinical-style រួមមានលក្ខខ័ណ្ឌ មន្ទីរពិសោធន៍ វិធីសាស្ត្រ និងឧបករណ៍ប្រើក្នុងការសាកល្បងដើម្បីធានានូវលទ្ធផលក្នុងការប្រើម្ដងទៀតលើឧបករណ៍ផ្សេង។ ពេល DxOMark ចេញលទ្ធផល ពិន្ទុនោះបង្ហាញពី លក្ខណៈមិនលម្អៀង, បែបវិទ្យាសាស្ត្រ, តួលេខវត្ថុ ដែលកំណត់នូវ Benchmark (តម្លៃជាគោលក្នុងការប្រៀបធៀប) សម្រាប់ក្រុមហ៊ុនផលិតធ្វើការប្រកួតប្រជែង។
វិធីសាស្ត្រក្នុងការសាកល្បង
គ្រប់ស្មាតហ្វូនវាយតម្លៃអាស្រ័យលើកាមេរ៉ាក្នុង Auto mode ហើយលទ្ធផលត្រូវបានពន្លាចេញពី File JPEG ដែលបានផលិត។ ការកែប្រែដោយ Manual (កំណត់ខ្លួនឯង) ត្រូវបានបង្កើតតែពេលសាកល្បងសមត្ថភាព Bokeh, Zoom និង Flash ប៉ុណ្ណោះ។ ការសាកល្បងក្នុងមន្ទីរពិសោធន៍មានភាពម៉ត់ចត់ ដោយសាកល្បងលើទិដ្ឋភាពទាំងខាងក្នុង និងខាងក្រៅចំនួន ៥០។ DxOMark អះអាងថា លទ្ធផលរូបភាពទាំងនេះត្រូវបានត្រួតពិនិត្យដោយ ក្រុមអ្នកជំនាញរូបភាព (Panel of imaging experts)។
រូបភាពខាងលើជាអំណះអំណាងមួយ ដែល DxOMark ប្រើក្នុងការសាកល្បងមួយផ្នែក។ ពេលរូបភាពផលិតរួច Panel of imaging experts នឹងប្រើបន្ទាត់វាស់កម្រិតគុណភាពរូបភាពដូចឃើញខាងក្រោម។
អ្នកអាចពិនិត្យមើលរូបភាពថ្មីបានថតដោយប្រើ Smartphone ដែលវានឹងត្រូវគ្នានៅចំណុចណាមួយលើបន្ទាត់វាស់គុណភាពរូបភាព។ នេះជារបៀបដែលពួកគេប្រែពីការវាស់គុណភាពមួយ ទៅជាតម្លៃគុណភាពមួយ។
ពិន្ទុក្នុងការសាកល្បងបែងចែកជារូបភាព និងវីដេអូ បន្ទាប់មកកំណត់ពិន្ទុនីមួយៗសម្រាប់៖
ដើម្បីស្វែងរកនូវពិន្ទុនីមួយៗសម្រាប់កាមេរ៉ា អ្នកអាចចូលទៅកាន់គេហទំព័រ DxOMark រួចពិនិត្យមើលឧបករណ៍ដែលអ្នកចង់ដឹង។
ការទិញផ្អែកលើពិន្ទុ
ពេលទិញកាមេរ៉ាមានចំណុចជាច្រើនគួរពិចារណា ដែលពឹងលើពិន្ទុទាំងអស់នេះអាចមានការយល់ច្រឡំ។ ឧទាហរណ៍៖ ប្រសិនបើអ្នកត្រូវការស្មាតហ្វូនដែលមានសមត្ថភាព Zoom ច្រើន តើអ្នកមើលលើតារាងពិន្ទុ និងជ្រើសរើសមួយនៅលើគេ ដែលជា Pixel 2? បើយោងទៅតាមមន្ទីរពិសោធន៍ DxO អ្នកប្រហែលរំលងនូវ Note 8 ដែលមានពិន្ទុសរុបតិចជាង ប៉ុន្តែមានពិន្ទុ Zoom ខ្លាំងជាងពីរដងនៃ Pixel 2។
មួយវិញទៀត ការពិតមន្ទីរពិសោធន៍នឹងធ្វើការជាមួយនឹងក្រុមហ៊ុនផលិត សម្រាប់តម្លៃ និងធ្វើឲ្យប្រសើរឡើងនូវពិន្ទុ DxOMark ប៉ុន្តែអាចមានចំណុចពីរ ទីមួយ ប្រសិនបើក្រុមហ៊ុនផលិតធ្វើឲ្យកាមេរ៉ាពួកគេដំណើរការល្អប្រសើរក្នុង Benhmark តើការបង្កើនល្បឿនដូចគ្នានឹងល្អប្រសើរសម្រាប់អតិថិជនដែរឬទេ? ទីពីរចុះបើក្រុមហ៊ុនផលិតព្យាយាមបង្កើតនូវកាមេរ៉ាដ៏ល្អ ប៉ុន្តែមិនមានទំនាក់ទំនងជាមួយនឹងមន្ទីរពិសោធន៍ DxO តើពិន្ទុនឹងទាបមែនទេ? ព្រោះប្រហែលជា DxO មិនបានសាកល្បងកាមេរ៉ាពួកគេ។
ភាពល្អ
តាមរយៈបច្ចេកវិទ្យារីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ កាមេរ៉ា Sensor, Lens, Resolution និង Frame per second នឹងកាន់តែល្អប្រសើរផងដែរ ប៉ុន្តែកាមេរ៉ាល្អបំផុតបច្ចុប្បន្នមានពិន្ទុ ៩៨ រួចបាត់ហើយ ចុះឆ្នាំក្រោយ។ RED Helium 8KS35 មានពិន្ទុដល់ទៅ ១០៨ ដែលល្អលើសកម្រិត នៃ DxOMark មានកម្រិត ១០០។ យោងតាមមន្ទីរពិសោធន៍ DxO ពួកគេជឿជាក់ថាស្មាតហ្វូននឹងអាចលើសពីពិន្ទុ ១០០។
យ៉ាងណាមិញ ការកំណត់ពិន្ទុរបស់ DxOMark មានវិធីសាស្ត្រល្អបែបវិទ្យាសាស្ត្រក្នុងការ Test លើគុណភាពកាមេរ៉ា ដែលជាអំណះអំណាងគួរពិនិត្យក្នុងការជ្រើសរើសកាមេរ៉ា ឬស្មាតហ្វូន (ផ្ដោតលើគុណភាពកាមេរ៉ា)។ ដូច្នេះជាការល្អ អ្នកគួរពិនិត្យមើលលទ្ធផលឲ្យបានជ្រៅជាងជាមួយនឹងពិន្ទុសរុបពីមុន និងពិន្ទុបច្ចុប្បន្ន៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត៖