ស្អែក​កុំភ្លេចនាំ CRUSH មកលេង Booth Nokia នៅ​អ៊ី​អន ក៏​អាច​បាន​រ​ង្វាន់​ដែរ​!

  • 2017-12-20 10:27:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​អបអរសាទ​រ​បុណ្យ​ណូអែល និង​ចូលឆ្នាំ សកល​ខាងមុខ​នេះ​ក្រុមហ៊ុន​ទូរសព្ទ Nokia នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ មាន​រយៈពេល​២​ថ្ងៃ នៅ​ផ្សារ ទំនើប​អ៊ី​អន Lively Plaza (​ជាន់​ផ្ទាល់​ដី​) ចាប់ពី​ថ្ងៃទី ២១ ដល់ ថ្ងៃទី ២២ ខែ​ធ្នូ ឆ្នាំ ២០១៧ ចាប់ពី​ម៉ោង ១០ព្រឹក ដល់​ម៉ោង ៩ យ​ប់​។

ក្នុង​ព្រឹត្តិការណ៍​នេះ​នឹង​មាន​កម្មវិធី​សប្បាយៗ​ជាច្រើន​ដូចជា​ការលេង​ហ្គេម ការចូលរួម​ថតរូប​ជាមួយ​ទូរ​សព្ទ ​Nokia​ស្មា​ត​ហ្វូន និង​ការ​ចាប់ឆ្នោត​ផ្សង​សំណាង​ដើម្បី​ឈ្នះរ​ង្វាន់​ភ្លាមៗ​ដូចជា ទូរ​សព្ទ​ស្មាត​ហ្វូ​ន Nokia 6 ទូរ​ស័ព្ទ Nokia 105 អាវយឺត Nokia គូ​ប៉ុង​ភេសជ្ជៈ​ Amazon និង​រ​ង្វាន់​អនុស្សាវរីយ៍​ស្រស់ស្អាត​ជាច្រើន​ទៀត​។

លើសពី​នេះ​ទៅទៀត កម្ម​ពិធី​នេះ​នឹង​មាន​វត្តមានក្រុ​ម​រាំ OMG និង តារា​ច​ម្រៀង Original Song លោក Tena មក​ចូល​រូ​ម​សម្តែង និង​ជួប​ប្រិយមិត្ត​ផ្ទាល់​ផងដែរ​។ កញ្ញា ដា​ណែ​ត តំណាង​ក្រុម​រាំ OMG បានផ្តាំផ្ញើ​ដល់​ប្រិយមិត្ត​ទាំងអស់គ្នាថា៖ “​សួស្តី​ហ្វេ​ន​ទាំងអស់គ្នា កុំភ្លេចមក​រាំលេង​ជាមួយ​ក្រុម​ខ្ញុំ និង​លោក Tena ក្នុង​កម្មវិធី​សប្បាយៗ​របស់​ទូរ​សព្ទ Nokia នៅ​ថ្ងៃទី ២១ ដល់ ថ្ងៃទី ២២ ខែ​ធ្នូខាងមុខ​នេះណា​!” ៕

ដោយ៖ ថា ម៉ាលីដា