នាឡិការ Apple Watch ឆ្នាំ ២០១៨ នឹងបង្កប់បច្ចេកវិទ្យាអស្ចារ្យមួយ
- 2017-12-22 13:10:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាឡិការ Apple Watch ឆ្នាំ ២០១៨ នឹងបង្កប់បច្ចេកវិទ្យាអស្ចារ្យមួយ
ចន្លោះមិនឃើញ
យោងតាមសារព័ត៌មាន Bloomberg ផ្សាយថា នាឡិការឆ្លាតវៃ Apple Watch ជំនាន់ក្រោយអាចមានបច្ចេកវិទ្យាត្រួតពិនិត្យបេះដូងដែលប្រើប្រាស់សញ្ញាអគ្គិសនីដើម្បីរកមើលភាពមិនប្រក្រតីនៃបេះដូង និងរោគសញ្ញាដទៃផ្សេងទៀតនៃជំងឺសរសៃរឈាមបេះដូង ។
ដោយឡែកសេនស័រ និងទិន្នន័យត្រូវបានប្រមូលពីចរន្តអគ្គិសនីតូចៗរួចបញ្ជូនទៅដៃនិងឆ្លងកាត់ទ្រូងទៅកាន់បេះដូងអ្នកប្រើប្រាស់ ។ វានឹងវាស់ទិន្នន័យដែលប្រមួលបានតាមអេឡិចត្រូតនៅលើស្បែកដែលដំណើរការដ៏អស្ចារ្យនេះនឹងអនុញ្ញាតិឱ្យអ្នកប្រើប្រាស់ Apple Watch ទាំងអស់ទទួលដំណឹងពីរោគសញ្ញានានាពាក់ព័ន្ធនឹងបេះដូងតាមរយៈ EKGs ៕