Liverpool ស៊ុត Swansea ដូច​ព្យុះ​ស៊ី​ ៥-០ ឯ Man Utd លេង​ស្មើ​ក្នុង​ដី​ខ្លួន​​ឯង​យ៉ាង​លំបាក

  • 2017-12-27 02:06:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហង្ស​​ក្រហម Liverpool រក​បាន​៣​ពិន្ទុ​ឡើង​វិញ​ នៅ  Premier League សប្ដាហ៍​ទី​២០​នេះ ក្រោយ​យក​ឈ្នះ Swansea City ដល់​ទៅ ៥-០។

កាល​ពី​សប្ដាហ៍​មុន Liverpool រក​បាន​តែ​មួយ​ពិន្ទុប៉ុណ្ណោះ ដោយ​បាន​ត្រឹម​ស្មើ​ជាមួយ​កាំភ្លើង​ធំ Arsenal ៣-៣។ ងាក​មក​ការ​ប្រកួត​​យប់​មិញ​វិញ​ឱកាស​ទាត់​ចំទី​របស់​ក្រុម​លោក Jürgen Klopp មាន​ដល់​ទៅ​១០​ជើង ​ទម្លុះ​សំណាញ់​បាន​៥​គ្រាប់។ ប្រាំ​គ្រាប់​របស់ Liverpool ធ្វើ​បាន​ដោយ​កីឡាករ Roberto Firmino ២​គ្រាប់, Philippe Coutinho, Trent Alexander-Arnold និង Alex Oxlade-Chamberlain មួយ​គ្រាប់​ម្នាក់។

គូ​ពិសេស​មួយ​ទៀត Man utd បាន​បាត់​៣ពិន្ទូ​សាជាថ្មី បន្ទាប់​ពី​លេង​ស្មើ​ជាមួយ​ក្រុម​កំពុង​ឡើង​ជើង Burnley ២-២។ លេង​ក្នុង​ផ្ទះ​ខ្លួន​ឯង​តែ​បិសាច​ក្រហម​ឲ្យ​ភ្ញៀវ​នាំ​មុខ​មុន​ដល់​ទៅ​២​គ្រាប់​នាទី​៣និង​៣៦ ស៊ុត​ពី​សំណាក់​កីឡាករ Ashley Barnes និង Steven Defour។ ឈាន​ដល់​វគ្គ​ទី​ពីរ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Jesse Lingard បាន​ជួយ​​ក្រុម​តាម​ស្មើ​វិញ​នៅ​នាទី​៥៣​និង​៩០​បូក៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី