ស្អាត​​គ្មាន​ទាស់! វីដេអូ​ Time-Lapse ​នៃ​ភ្លើង​ដែល​គ្រប់​គ្នា​ស្មាន​ថា​ជា UFO

  • 2017-12-27 02:08:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អវកាស​ SpaceX បាន​បាញ់​បង្ហោះ​គ្រាប់​រ៉ុកកែត​ Falcon 9 ចេញ​ពី​​ភាគ​ខាង​ត្បូង​នៃ​រដ្ឋ​ California កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​កន្លង​ទៅ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​ស្មាន​ថា​ជា​ភ្លើង​យាន​អវកាស​មនុស្ស​ភព​ក្រៅ​ UFO។

យ៉ាងណាក្ដី​អ្នក​ថត​រូប​ម្នាក់​ឈ្មោះ​ Jesse Watson បាន​ឆ្មក់​ឱកាស​ថត​យក​វីដេអូ​ Time-Lapse រយៈពេល​ប្រមាណ​ ៤០ វិនាទី​​ នៃ​ទិដ្ឋភាព​​ដែល​កម្រ​បាន​ប្រទះ​នេះ។ វីដេអូ​នេះ​កើត​ចេញ​ឡើង​ពី​ការ​ផ្គុំ​បញ្ចូល​គ្នា​នៃ​រូបភាព​ចំនួន​ ១ ៣១៥ សន្លឹក។ ចង់​ដឹង​ថា​ស្រស់​ស្អាត​បែប​ណា​ទស្សនា​វីដេអូ​ខាង​ក្រោម ៖​​

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង