ក្រសួងថា ទិន្នផលនេសាទឆ្នាំនេះ កើនឡើងជាងឆ្នាំមុន
- 2017-12-27 10:14:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងថា ទិន្នផលនេសាទឆ្នាំនេះ កើនឡើងជាងឆ្នាំមុន
ចន្លោះមិនឃើញ
ក្រសួងកសិកម្មឲ្យដឹងថាសម្រាប់រដូវត្រីចុះឆ្នាំនេះទិន្នផលនេសាទមានការកើនឡើងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៦។
បើតាមរបាយការណ៍របស់អគ្គនាយករដ្ឋបាលជលផល លោក អេង ជាសាន ដែលត្រូវបានដកស្រង់មកចុះផ្សាយលើទំព័រហ្វេសប៊ុកឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន នៅរសៀលនេះ បង្ហាញថានៅឆ្នាំ២០១៧នេះទិន្នផលនេសាទមានចំនួន៨៥៦ ២៦៣តោន ខណៈឆ្នាំ ២០១៦ មាន៨០២ ៥០០តោន ពោលគឺកើនឡើង៦,៧ភាគរយ។
បើតាមរបាយការណ៍ដដែល ក្នុងរយៈពេលត្រឹមកន្លះម៉ោង លទ្ធភាពប្រមូលត្រីចម្រុះម្តងក្នុងមួយឌុកសំណាញ់បានជាមធ្យមជាងមួយតោន ទៅពីរតោន។ ក្រសួងកសិកម្មអំពាវនាវឲ្យប្រជាកសិករដែលមានបំណងចង់ធ្វើត្រីប្រហុក រួសរាន់មកភ្នំពេញ និងខេត្តកណ្តាលតាមបណ្តោយដងទន្លេសាបដើម្បីទិញត្រីធ្វើប្រហុក ដោយថារយៈពេលត្រូវត្រីនេះនៅសល់ប៉ុន្មានថ្ងៃខាងមុខទៀត៕