តោះ ទៅស្គាល់លក្ខណៈពិសេសៗរបស់ រោងកុន Major Cineplex Sorya

  • 2017-12-28 10:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីម្សិលមិញ រោងភាពយន្ត បែបទំនើបទីសាខាទី ២ របស់ Major Cineplex បានសម្ភោធដំណើរការសាកល្បងនៅ​លើ​ផ្សារ​ទំនើប​សូរិយា center point និងទី៣ នៅសាខាខេត្តសៀមរាប។

រោងភាពយន្ត Major Cineplex Sorya

លោក សុខ រិន អ្នកគ្រប់គ្រងរោងភាពយន្ត Major Cineplex Sorya បានលម្អិតលក្ខណៈពិសេស ដែលរោងកុនថ្មីមានថា៖ «នេះជារោងកុនលក្ខណៈអន្តរជាតិ និងមានលក្ខណៈស្តងដារជាងគេក្នុងប្រទេសយើង»។ ពិសេស​​ Major តែងតែមានការរៀបចំតុបតែងរោងកុន ឱ្យមានបរិយាកាស ទាក់ទាញ និងមានផាសុខភាពបំផុតខុសពីរោងកុនធម្មតា លោក សុខ រិនបន្ថែម។

Major Cineplex Sorya បន្ទប់ VIP

លោក សុខ រិន បន្តថា ទាំងពណ៌ និងពន្លឺភ្លើង គឺទាក់ទាញ និងផ្តល់បរិយាកាសល្អបរិសុទ្ធ ព្រមជាមួយអនាម័យ លក្ខណៈសណ្ឋាគារផ្កាយប្រាំ ដែលអាចជាកន្លែងសម្រាក់កម្សាន្តក្នុងពេលទំនេររបស់ប្រិយមិត្ត​គ្រប់លំដាប់។ ចំណែក​ឯសេវាកម្មខាងក្រៅ ដែលមានដូចជាចំណីអាហារ និងការកក់សំបុត្រ គឺងាយស្រួល និងរហ័សទាន់ចិត្ត ជាមួយតម្លៃដ៏ពិសេស សម្រាប់អតិជន Smart VIP ដែលចាប់ពីថ្ងៃ អង្គារ និងថ្ងៃពុធ តម្លៃសំបុត្រ នៅត្រឹមតែ ១ដុល្លារប៉ុណ្ណោះ។

លោក សុខ រិន (រូបខាងឆ្វេង) លោក សៅ សុខនី

រីឯប្រព័ន្ធសម្លេងក្នុងរោងកុន គឺប្រភេទ Surround Sound Atoms 7.1 ដែលជាបច្ចេកវិទ្យាសម្លេងចុងក្រោយ ដែលផ្តល់សម្លេងបែបធម្មជាតិ រណ្តំល្អ ឭខ្លាំងលើសគេ តែមិនផ្តល់សម្លេងរំខាន ឬធ្វើឱ្យប៉ះពាល់ត្រចៀកឡើយ។ ក្នុងរោងកុននេះ ក៏មានបន្ទប់ VIP ដែលមាន ៣២កៅអី ក្នុងតម្លៃ និងសេវាកម្មដល់កន្លែងយ៉ាងពិសេសជូនដល់អតិថិជនទៀតផង។ ក្រៅពីនោះគឺ បន្ទប់ខ្នាតធំៗ ៥បន្ទប់ទៀត ដែលមាន​កៅអី​សរុប ៧៧៥កន្លែង ដែលផ្តល់កន្លែងគ្រប់គ្រាន់ដល់អ្នកទស្សនានាំមិត្តភ័ក្រ្ត និងគ្រួសារមកទស្សនាភាពយន្តច្រើនប៉ុណ្ណាក៏មិនអស់កៅអី។

រោងភាពយន្ត Major Cineplex Sorya

លើសពីនោះទៅទៀតដែល Major Cineplex តែងតែជួយដល់ផលិតករភាពយន្ត គឺនៅតែគាំទ្រដ៏ការចាក់ផ្សាយភាពយន្តខ្មែរឱ្យបានច្រើន និងបំពេញសេវាកម្មរបស់ខ្លួនឱ្យល្អបំផុត ជូនដល់ប្រិយមិត្តទស្សនិកជន ដែលចូលចិត្តតាមដានភាពយន្តនៅក្នុងរោងកុន ដោយផ្តល់រស់ជាតិ និងភាពវិសេសវិសាលរបស់ភាពយន្តទាំងអស់លើផ្ទាំងកញ្ចក់ភាពយន្តដ៏ទំនើបជាងគេនេះ៕

ចុចអាន

-មក​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ IMAX និង​រោង​កុន​ធម្មតា

អត្ថបទ៖ Sunny

រូបភាព៖ យក​ពី Facebook Major Cineplex Cambodia