មួយក្បាច់ងាយដូចបកចេក Hacker ប្រើលុកលុយទូ ATM នៅរុស្ស៊ី
- 2017-12-29 01:54:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយក្បាច់ងាយដូចបកចេក Hacker ប្រើលុកលុយទូ ATM នៅរុស្ស៊ី
ចន្លោះមិនឃើញ
បន្ទាប់ពីមេរោគ Wannacry បានផ្ទុះខ្លាំងកាលពីដើមឆ្នាំ ២០១៧ គ្រប់ស្ថាប័ននានាជុំវិញពិភពលោក ដើម្បីការពារប្រព័ន្ធសុវត្ថិភាព ក៏បានដំឡើងប្រព័ន្ធប្រតិបត្តិនៃកុំព្យូទ័ររបស់ខ្លួនទៅជំនាន់ក្រោយបង្អស់។ ប្លែកអ្វីតែទូ ATM របស់ធនាគារ Sberbank របស់ប្រទេសរុស្ស៊ី បន្តការប្រើប្រាស់ប្រព័ន្ធ Windows XP ដោយមិនញញើត។
ការលុកលុយមួយបានចេញផ្សាយលើគេហទំព័រ Habrahabr ជុំវិញការរកឃើញនូវទូ ATM ជាច្រើនកន្លែង ដែលប្រើប្រព័ន្ធ Windows XP ត្រូវបានក្រុម Hacker ចូលគ្រប់គ្រងប្រព័ន្ធទិន្នន័យទាំងមូល ដោយគ្រាន់តែចុចប៊ូតុង Shift ចំនួន ៥ ដងជាប់គ្នា ភ្លាមនោះនឹងលោតសារ Sticky Keys ចេញមកភ្លែត ហើយអនុញ្ញាតឲ្យក្រុមខិលខូចអាចប្រើ UI នៃ Windows XP កុំថាឡើយទាំងផ្ទាំង Taskbar ឬ Start Menu។
លើសពីនេះទៀតក្រុម Hacker ក៏អាចបញ្ចូលមេរោគទៅក្នុងម៉ាស៊ីន,គ្រប់គ្រងដំណើរការទូ ATM, បិទចោលឲ្យលែងដំណើរការ ឬផ្លាស់ប្ដូរទៅជាការប្រើប្រាស់ទូដូចជាកុំព្យូទ័រធម្មតាវិញ។
ទស្សនាវីដេអូខាងក្រោម:
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ: