Defender ស៊េរីថ្មី ២០២៥ មកលើកនេះពិតជាអស្ចារ្យមិនធម្មតា
- 2024-11-28 02:47:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Defender ស៊េរីថ្មី ២០២៥ មកលើកនេះពិតជាអស្ចារ្យមិនធម្មតា
ចន្លោះមិនឃើញ
ភ្នំពេញថ្ងៃទី ២៦ វិច្ឆិកា ២០២៤៖ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Land Rover បានរៀបចំកម្មវិធីដ៏អស្ចារ្យមិនធ្លាប់មាន “Beyond Boundaries Night” សម្រាប់អតិថិជនរបស់ Defender គោលបំណងគឺដើម្បីបង្ហាញឱ្យឃើញពីភាពអស្ចារ្យ មោះមុត រឹងមាំ និងភាពស៊ីវិល័យ របស់កំពូលរថយន្ត Off Road & On-Road បែប Luxury គឺរថយន្ត Defender – Plug-In Hybrid Electric Vehicle ស៊េរីឆ្នាំ ២០២៥។
ហើយដើម្បីញ៉ាំងឲ្យ កម្មវិធីនេះកាន់តែមានភាពឱឡារឹកថែមទៀត ក្រុមការងាររបស់ Land Rover Cambodia-RMA បានរៀបចំយ៉ាងម៉ត់ចត់បំផុតសម្រាប់ភ្ញៀវកិត្តិយស ដែលមានវត្តមាននៅក្នុងកម្មវិធីនេះដើម្បីធានាបាននូវបទពិសោធន៍ល្អឥតខ្ចោះ។ តាំងពីជំហ៊ានដំបូងនៃការឈានចូលក្នុងកម្មវិធីនេះ ភ្ញៀវកិត្តិយសទទួលបានអារម្មណ៍មួយប្លែក រំភើប និងភ្ញាក់ផ្អើល ជាមួយនឹងការតាំងបង្ហាញកំពូលរថយន្ត Defender ២០២៥ ថ្មីស្រឡាង អមជាមួយនិងមុខម្ហូបដ៏ពិសេសប្រភេទ Omakase រៀបចំដោយចុងភៅដ៏ល្បីឈ្មោះ រួមជាមួយការសម្តែងពិសេសអំពីការកាត់ត្រី ធូណា ហើយ Menu នីមួយៗ គឺត្រូវបានបង្កើតឡើង យ៉ាងសម្រិតសម្រាំង សម្រាប់តែភ្ញៀវកិត្តិយសដែលបានចូលរួមកម្មវិធីនេះតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា រថយន្ត Defender ស៊េរីឆ្នាំ ២០២៥ នេះបានបំពាក់នូវ Features ថ្មីៗដើម្បីអ្នកប្រើប្រាស់បើកបរប្រកបដោយសុវត្តិភាព ផាសុខភាព និងប្រណិតភាព។ រថយន្ត Defender ២០២៥ ក៏បំពាក់ជាមួយនឹង បច្ចេកវិទ្យាដ៏ទំនើបចុងក្រោយរបស់ Land Rover គឺ Plug-In Hybrid ជាបច្ចេកវិទ្យាដែលធ្វើឲ្យរថយន្តបើកបរបានកាន់តែឆ្ងាយ កាន់តែរលូន និងកាន់តែស្ទុះជាងមុន ហើយបច្ចេកវិទ្យានេះអាចឲ្យអ្នកប្រើប្រាស់អាចជ្រើសរើសបាន ៣ជម្រើសគឺ ប្រភេទអគ្គីសនីសុទ្ធ (EV MODE), ប្រើប្រាស់សាំងសុទ្ធ (SAVE MODE) ឬក៏ សាំង និងអគ្គីសនី (PARALLEL HYBRID MODE) ហើយមុខងារនេះគឺសន្សំសំចៃសាំង ព្រោះវាអាចគណនាដោយឆ្លាស់គ្នាជាមួយអគ្គីសនី និងសាំង។
លោកស្រី ហ៊ុំ សោភ័ណវតី ប្រធានគ្រប់គ្រងទូទៅ លេនវ៉ូវើ ខេមបូឌា បានបញ្ជាក់ទៀតថា រាល់ការជាវរថយន្តពី លេនវ៉ូវើ ខេមបូឌា អតិថិជននឹងទទួលបានការផ្តល់ជូនយ៉ាងពិសេសដូចជា៖