ឯកសណ្ឋានមួយឈុតនេះធ្វើឲ្យអ្នកមើលទៅដូចមេច្រើនជាងកូនចៅ!
- 2014-11-12 13:00:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកសណ្ឋានមួយឈុតនេះធ្វើឲ្យអ្នកមើលទៅដូចមេច្រើនជាងកូនចៅ!
ចន្លោះមិនឃើញ
ការទីនុយឯកសណ្ឋានទៅធ្វើការគឺជារឿងសំខាន់ណាស់។ ការស្លៀកពាក់មិនបានត្រឹមត្រូវ ទាំងមេអ្នក និងកូនចៅអ្នកអាចមានអារម្មណ៍ឃ្នាស់ចិត្តនឹងអ្នកបាន។ បើអ្នកដឹងពីឥទ្ធិពលនៃសម្លៀកបំពាក់ ដែលអ្នកត្រូវយកមកស្លៀកនៅថ្ងៃនេះ អ្នកនឹងមើលទៅដូចជាថៅកែ ជាចៅហ្វាយ ឬជាមេ ច្រើនជាងកូនចៅគេ។
ចំពោះនារី បើមិនទាន់ដឹងថា សម្លៀកបំពាក់ណានឹងធ្វើឲ្យអ្នកមើលទៅដូចជាចៅហ្វាយនាយ អាចពិចារណាតាមការណែនាំខាងក្រោមនេះបាន៖
១) Power Suit៖ ស្រ្ដីមានអំណាចលើពិភពលោកភាគច្រើនស្លៀកសំលៀកបំពាក់ទាំងនេះ ដែលមើលទៅដូចជាចៅហ្វាយគេអីចឹង។ បើអ្នកស្លៀកសម្លៀកបំពាក់នេះ អ្នកនឹងអាចត្រូវបានគេពិចារណាថា ស័ក្ដិសមនឹងតួនាទីលើនេះមួយកម្រិតទៀតក៏អាចថាបាន។
២) Chic Bag៖ ថ្វីត្បិតតែកាបូបនេះថ្លៃបន្តិចក្ដី ប៉ុន្តែអ្នកអាចជ្រើសយកអាប្លាស្ទីក ធ្វើម៉េចអ្នកអាចមានលទ្ធភាពទិញវាបាន ព្រោះការយួរការបូបនេះនឹងធ្វើឲ្យអ្នកមើលទៅដូចមេ ច្រើនជាងកូនចៅគេ។
៣) Stylish Pump៖ យុវតីមិនគួរមានស្បែកជើងច្រើនពេកទេ ប៉ុន្តែត្រូវច្បាស់ថា ស្បែកជើងដែលអ្នកពាក់មើលទៅសមរម្យ។ ស្បែកជើងដែលអ្នកពាក់អាចឲ្យមនុស្សជាច្រើននិយាយអ្វីទាក់ទងនឹងអ្នក ដូច្នេះត្រូវជ្រើសរើសមួយណាសមសម្រាប់អ្នក ដូចជាកម្ពស់ និងស្ទីល៕
ម៉េចដែររបស់ទាំងបីយ៉ាងនេះ អ្នកយល់ថាអាចធ្វើឲ្យអ្នកមើលទៅដូចជាមេទេ?
-អានអត្ថបទ៖ វិធីងាយៗការពារក្លិនចេញពីមាត់ ដៃគូសន្ទនាមិនអាចដឹង
ប្រភព៖ careergirlnetwork