កូន​បាស់​ JBL ស៊េរី​ថ្មី​ តម្លៃ​ចាប់​ពី​ ៤០ ដុល្លារ​ឡើង

  • 2018-01-09 07:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ឆ្នាំ​មុនៗ​ដែរ​ ក្រុមហ៊ុន JBL បាន​បង្ហាញ​ចេញ​ឧបករណ៍​បំពង​សំឡេង​ប្រើ​ប្រព័ន្ធ​ Bluetooth ស៊េរី​ថ្មី​ចំនួន​ ៣ ម៉ូដែល​ ​ក្នុង​កម្មវិធី​ CES ឆ្នាំ​ ២០១៨។

JBL Extreme 2

៣ ម៉ូដែល​នោះ​រួម​មាន​ JBL Extreme 2, JBL Clip 3 និង JBL GO 2 ដែល​សុទ្ធ​តែ​ជា​ម៉ូដែល​អាប់ដេត​ចេញ​ពី​ស៊េរី​មុនៗ។ ឧបករណ៍​បំពង​សំឡេង​ថ្មី​នេះ​ អាច​បញ្ចេញ​សំឡេង​បាន​កាន់​តែ​ប្រសើរ​ជាង​មុន​ និង​អាច​ធន់​នឹង​ទឹក​បាន​ខ្លាំង​ជាង​មុន។ ឧបករណ៍​ទាំង​ ៣ សុទ្ធ​តែ​មាន​កម្រិត​ការពារ​ IPX7 អាច​ទ្រាំទ្រ​នឹង​ការ​នៅ​ក្នុង​ទឹក​បាន​ជម្រៅ​ ១ ម៉ែត្រ​ ​រយៈពេល ៣០ នាទី។

JBL Clip 3

​ចំពោះ​រូបរាង​របស់​ឧបករណ៍​ស៊េរី​ថ្មី​ទាំង​ ៣ ម៉ូដែល​នេះ​ ហាក់​មិន​ខុស​ពី​ស៊េរី​មុនៗ​ឡើយ​ ដោយ​ JBL Extreme 2 មាន​រូបរាង​ធំ​ មាន​ខ្សែ​អាច​ស្ពាយ​ជាប់​ខ្លួន, JBL Clip 3 មាន​រូបរាង​តូច​ និង​មាន​​ក្បាល​សម្រាប់​​កិប​ ឬ ថ្ពក់​ជាប់​ទៅ​នឹង​អ្វី​មួយ ហើយ​ JBL GO 2 ​មាន​រូបរាង​តូច​ជាង​គេ។

JBL GO 2

JBL Extreme 2 មាន​តម្លៃ​ ៣០០ ដុល្លារ, JBL Clip 3 តម្លៃ​ ៦០ ដុល្លារ​ និង JBL GO 2 មាន​តម្លៃ​ ៤០ ដុល្លារ​ ដែល​នឹង​ចេញ​លក់​នៅ​អំឡុង​​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៨៕​​

​​​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង