តើ​សំបុត្រ​ចូល​ទស្សនា​ក្នុង​​សង្វៀន Lumpinee មាន​តម្លៃ​ចាប់​ពី​ប៉ុន្មាន​ទៅ?

  • 2018-01-09 07:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ Lumpinee ​ជា​សង្វៀន​ប្រដាល់​សេរី​ដ៏​មាន​ប្រជាប្រិយភាព។ វា​ត្រូវ​បាន​បើក​ទ្វា​ដំណើរ​ការ​នៅ​ថ្ងៃ​ទី ៨ ខែ ធ្នូ​ ឆ្នាំ ១៩៥៦ គ្រប់គ្រង​ដោយ​កងទ័ព​ថៃ​។ ជា​ទូ​ទៅ​គេ​តែង​ប្រកួត​រៀងរាល់​ថ្ងៃ​អង្គារ សុក្រ និង​សៅរ៍ ចាប់​ពី​ម៉ោង​៦​ល្ងាច​ទៅ។

សង្វៀន Lumpinee ចាស់

ដើម្បី​ចូល​ទស្សនា​ក្នុង​សង្វៀន​បុរាណ​មួយ​នេះ​គឺ​ត្រូវ​ទិញ​សំបុត្រ​ចូល មិន​អាច​​ចូល​ទស្សនា​ដោយ​សេរី​បាន​ទេ។ សម្រាប់​តម្លៃ​សំបុត្រ​ចាប់​ពី​២០០​ដល់​២ ០០០​បាត(៦​ដល់​៦២​ដុល្លារ)។ ​Lumpinee ត្រូវ​បាន​កែ​ប្រែ​មុខ​មាត់​ថ្មី​ដោយ​​ប្ដូរ​ទីតាំង​ពី​ផ្លូវ​​ Rama IV Road ទៅ​ផ្លូវ​ Ram Intra Road កាល​ពី​ឆ្នាំ​២០១៤ ដោយ​បង្កើន​កន្លែង​អ្នក​ទស្សនា​បាន​ដល់​៩ ៥០០​នាក់។ ក្រៅ​ពី​ជា​កន្លែង​ប្រដាល់ Lumpinee ក៏​ជា​កន្លែង​ភ្នាល់​ស្រប​ច្បាប់​មួយ​ក្នុង​ទីក្រុង​បាងកក។

កាល​ពី​ឆ្នាំ​២០១២ កីឡាករ​ជើង​ខ្លាំង​កម្ពុជា សែន រ៉ាឌី ហៅ​ម្ទេស​ខ្ទាំង​ ក៏​ធ្លាប់​ទៅ​ប្រកួត​នៅ​សង្វៀន​នេះ​ដែរ ដោយ​កាល​នោះ​យក​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ Phat NamChai៕

សង្វៀន Lumpinee ថ្មី

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម