ថ្នាក់បើកថ្មីរៀនឥតគិតថ្លៃ ២សប្តាហ៍ អាណាព្យាបាលមិនគួររំលងនាំកូនៗមកស្វែងយល់ឡើយ

  • 2018-01-10 04:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំថ្មីមានប្រូម៉ូសិនថ្នាក់ថ្មី Palygroup ពីសាលា My Little Pumpkin គឺរៀនដោយឥតគិតថ្លៃចំនួន ២សប្តាហ៍ ថែមទាំងអាចធ្វើឲ្យក្មេងកាន់តែក្លាហាន លែងមានភាពភ័យខ្លាច ក្នុងការមកសាលាទៀតផង។

រយៈពេល២សប្តាហ៍នេះអគ្គនាយិកាសាលា My Little Pumpkin លោកស្រី Vanessa បានឲ្យដឹងថាគឺមិនមានគិតថ្លៃលើសេវាកម្មបង្រៀនឡើយ ប៉ុន្តែអាណាព្យាបាលត្រូវចំណាយ ៣០ដុល្លារលើអាហារសម្រន់ និងអាហារថ្ងៃត្រង់តែប៉ុណ្ណោះ។

ជាក់ស្តែងថ្នាក់ថ្មី ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះ រីឯម៉ោងសិក្សាចាប់ពីម៉ោង ៨:៣០ ដល់ ១១:៣០ ព្រឹក។ ថ្នាក់ថ្មីនេះមានទទួលអាយុថ្នាក់ជាក្រុមនេះ ចាប់ពី ១៨ខែ ទៅដល់ ២៤ខែ ហើយថ្នាក់នេះជាថ្នាក់មួយដែលល្អបំផុត ដើម្បីបញ្ជាក់ពីភាពវ័យឆ្លាតរបស់ក្មេងៗ។ ទៀតសោតនឹងជួយឲ្យកូនអ្នកអាចចេះបាន២ភាសា អង់គ្លេស និងចិន បានយ៉ាងស្ទាត់ជំនាញ។

My Little Pumpkin Preschool គឺជាសាលាមត្តេយ្យស្តង់ដារអន្តរជាតិដែលមានកម្មវិធីបង្រៀនដូចនៅសិង្ហបុរីពិតៗ ដឹកនាំ និងបង្រៀនដោយផ្ទាល់ពីអគ្គនាយិកាសាលា និងនាយកសាលាជនជាតិសិង្ហបុរីដែលជាអ្នកជំនាញលើការអប់រំកុមារតូចជាច្រើនឆ្នាំ បានបើកដំណើរការនៅភ្នំពេញដោយមានកម្មវិធីសិក្សាដូចជា៖ ថ្នាក់ថែទាំទារក(Baby class)ចាប់ពីអាយុប្រាំមួយខែឡើង ថ្នាក់ល្បែងសិក្សា( Play group ) ថ្នាក់ត្រៀមមត្តេយ្យ (Pre-Nursery ) ថ្នាក់មត្តេយ្យ (Nursery ) និងមានបន្ថែមថ្នាក់ភាសាខ្មែរ សម្រាប់មត្តេយ្យកម្រិត១ (Kindergarten one) សម្រាប់កុមារ អាយុ៥ឆ្នាំ មត្តេយ្យកម្រិត២ (Kindergarten Two) សម្រាប់កុមារអាយុ៦ឆ្នាំ សិក្សារយៈពេល៣ដងក្នុងមួយសប្ដាហ៍ ដើម្បីជាជំនួយសម្រាប់ត្រៀមចូលសាលារដ្ឋទៀតផង។

អ្វីដែលកាន់តែពិសេសកុំភ្លេចចូលរួមក្នុងកម្មវិធី Open House នឹងចាប់ផ្តើមនៅថ្ងៃទី ២៧ មករា នេះហើយ ដូច្នេះអាណាព្យាបាលកុំភ្លេចនាំកូនៗ មកចូលរួមឲ្យបានច្រើន ដើម្បីបានប្រូម៉ូសិនពិសេសៗនៅថ្ងៃនោះតែម្តង។

សម្រាប់ព័ត៌មានបន្ថែម និងទីតាំងសាលា៖ • អាសយដ្ឋាន ៖ ផ្ទះលេខ ៦៥ ផ្លូវ៣១៣ កែងនឹង ផ្លូវ៥៦៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ • លេខទូរសព្ទ ៖ ០៨៧ ២៨៨ ៩៨៨ • E-mail ៖ admin@mylittlepumpkinphnompenh.com • Website ៖ My Little Pumpkin Phnom Penh • Facebook ៖ My Little Pumpkin International Preschool ៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី