រក​ឃើញ​ហើយ ជើង​ខ្លាំង​ហ៊ាន​ដាក់​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​ក្រោម​អេក្រង់​ទូរសព្ទ

  • 2018-01-10 08:39:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត VIVO បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ស្មាត​ហ្វូន​ដំបូង​គេ​ ដែល​បំពាក់​​​បច្ចេក​វិទ្យា​ស្កេនក្រយៅ​​ដៃ​​នៅ​ក្រោម​អេក្រង់​ស្មាតហ្វូន​របស់​ខ្លួន បន្ទាប់​ពី​មាន​ព័ត៌មាន​បែក​ធ្លាយ​ជា​ច្រើន​​ដែលថាក្រុមហ៊ុន Samsung និង Apple រំ​ពឹងនឹងប្រើប្រាស់បច្ចេកវិទ្យា​នេះ​លើស្មាតហ្វូនជំនាន់​ក្រោយ​របស់​ខ្លួន។

មក​ដល់​នេះ​ព័ត៌មាន​បែក​ធ្លាយ​ទាំង​នោះ​ត្រូវ​លាត​ត្រដាង​ការពិត​ហើយ ព្រោះ​​​ Vivo ​បាន​ដើរ​ទៅ​មុន​មួយ​ជំហាន​​មុន ហើយ​ក៏​​ជា​ក្រុមហ៊ុន​​ដែល​មាន​ឈ្មោះ​ថា​ជា​ អ្នក​បាន​ប្រើប្រាស់​បច្ចេកវិទ្យានេះមុនគេ។

បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ​នេះ​ ប្រើបាន​តែ​ជាមួយកញ្ចក់​ប្រភេទ​ OLED និងកញ្ចក់​ប្រភេទ Super AMOLED គុណ​ភាព​ខ្ពស់​ប៉ុណ្ណោះ ដោយ​ឡែក​​កញ្ចក់ប្រភេទ​ LCD មិនអាចប្រើប្រាស់ជាមួយ​បច្ចេកវិទ្យា នេះបានទេ។ ចំណុច​នេះ​ហើយ ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Apple និង Samsung កំពុង​សិក្សា​​និង​ហាក់​ដូចជា​ខ្លាច​រអា​មិន​ទាន់​ហ៊ាន​បំពាក់​លើ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួននៅ​ឡើយ​ទេ។

ផ្ទុយ​ទៅ​វិញ Vivo បាន​សិក្សា និងអភិវឌ្ឍន៍​បច្ចេកវិទ្យា Synaptics optical sensor នេះ​អស់រយៈពេលច្រើនឆ្នាំ​​ ក៏​សម្រេច​​យក​មក​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ័​បច្ចេកវិទ្យា CES ក្នុង​ឆ្នាំ​នេះ​​។

ឯ​ស្មាតហ្វូនដែល Vivo ដាក់​បង្ហាញជាមួយបច្ចេកវិទ្យាស្កេន​ក្រយៅ​ដៃ​​ មិន​ទាន់​​ដឹង​ថា​ជា ស្មាតហ្វូន​ម៉ូឌែល​អ្វី​នោះ​ទេ ប៉ុន្តែ​បើ​មើល​តាម​វីដេអូ​ដែល​ប្រភព​បាន​បង្ហាញ​វា​មាន​អេក្រង់ទំហំ ៦ អ៉ីង​​ស្រដៀងទៅនឹង OnePlus 5T ដែរ​​ហើ់យ​ព័ត៌មាន​ដទៃ​ទៀត​ពី​ស្មាតហ្វូន​​​មាន​បំពាក់​ជាមួយបច្ចេកវិទ្យាស្កេន​ក្រយៅ​ដៃ​​​នេះ ក៏​ក្រុមហ៊ុន​មិន​ទាន់​ប្រកាស​ដែរ៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម