ចូល​រួម​​​សិក្ខា​សាលា​​នេះ​​​ដូច​បាន​ជួយ​​ក្មេង​ក្រី​ក្រ​​​នៅ​ខេត្ត​​ដាច់​ស្រយាល​

  • 2018-01-12 08:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អង្គការ​​​ប៉ាន់ស្មាន​​​សមត្ថភាព​​​យុវ​ជន​​​កម្ពុជា ហៅ​​​កាត់​​​ថា​ស៊ី​​​ស៊ី​​​អេ (CCA ) បាន​​​សហការ​​​ជា​​​មួយ​​​ក្រុម​​​យុវនារី (CGS) រៀបចំ​​​សិក្ខាសាលា​​​បែប​​​ចែក​​​រំលែក​​​បទពិសោធន៍ និង​​​ចំណេះ​​​​ដឹង​​​​ដោយ​វាគ្មិន​ជំនាញ និង​អ្នកជំនួញ​ជោគជ័យ​​​ ក្រោម​​​ប្រធាន​បទ «​​វិធីសាស្ត្រ​​​ធ្វើ​​​ឲ្យ​​​អាជីវកម្ម​​​រួច​​​ដើម​​​ក្នុង​​​រយៈពេល​​​បី​​​ខែ សម្រាប់​​​អា​​​ជី​​​កម្ម ខ្នាត​​​តូច និង​​​ម​ធ្យ​ម​​»​ ។​សិក្ខាសាលា​​​នេះ​​​នឹង​​​ប្រព្រឹត្ត​​​ទៅ​​​នៅ​​​ថ្ងៃអាទិត្យ ទី​​២១ មករា ២០១៨ នៅ​​​សាល​​​អាគារ CJCC វេលា​​​ម៉ោង ៨ ព្រឹក ដល់ ម៉ោង ១២ ថ្ងៃត្រង់​​​។

កម្មវិធី​​​នេះ​​​បង្កើត​​​ឡើង​​​ក្នុង​​​គោល​​​បំណង​​​ប្រមូល​​​មូល​និធិ​​​មួយ​​​ចំ​​​នួន​​​ដើម្បី​​​ទិញ​​​សម្ភារៈ​​​សិក្សា ឧបត្ថម្ភ​​​កុមារ​​​ក្រីក្រ​​​នៅ​​​សាលា​​​បឋម​​​សិក្សា អូ​​​តា​​​ពួង ភូមិ​​​អូ​​​តា​​​ពួង ឃុំ​​​ភក្តី ស្រុក​​​បសេដ្ឋ ខេត្ត​​​កំពុង​​​ស្ពឺ​​​។

​អង្គការ​​​ប៉ាន់ស្មាន​​​សមត្ថភាព​​​យុវ​ជន​​​កម្ពុជា (CCA) គឺជា អង្គការ​​​ក្នុង​​​ស្រុក​​​តូច​​​មួយ ដែល​​​មាន​​​កា​រិ​យាល័យ​​​កណ្ដាល នៅ ភូមិ​​​ត្រាំ​​​ខ្នារ ឃុំ សូ​​​ភី ស្រុក​​​បាទី ខេត្ត តាកែវ បង្កើត​​​ឡើង​​​នៅ ថ្ងៃ ទី​២ ខែ មករា ឆ្នាំ ២០១២ ដោយ​​​លោក សុខ គឹម​សាន ដែល​​​ជា អគ្គនាយក ហើយ​​​បាន​​​ទទួល​​​អាជ្ញាប័ណ្ណ ជា​​​ផ្លូវ​​​ការ​​​នៅ​​​ថ្ងៃ ទី​១៣ ខែ​​​មេសា ឆ្នាំ ២០១៥ ។ កន្លង​​​មក​​​អង្គការ​​​នេះ​​​បាន​​​ស្វែង​រក​​​ចំណូល​​​ដោយ​​​ខ្លួន​​​ឯង​​​តាម​​​រយៈ​​​ការ​​​ប​ង្រៀន​​​ក្មេងៗ ភាសា​​​បរទេស ដូចជា ចិន អង់គ្លេស កុំព្យូទ័រ ជាដើម ដើម្បី​​​ផ្គត់​ផ្គង់ ដល់​​​កុមារ​​​នៅ​​​តំបន់​​​ដាច់​​​ស្រយាលមួយ​​​ចំនួន​​៕​​

  • សំបុត្រចូលរួមក្នុងម្នាក់​ តម្លៃ​​ ១០ដុល្លារ​
  • លេទទំនាក់ទំនង ៖ 015 548 978/ 015 653 967 /078 398 589

ដោយ៖ ដេត លីដា