សាក​ភ្លើង​ទូរសព្ទទុក​ចោល មួយ​យប់​ទល់​ភ្លឺ ជា​ទង្វើ​ត្រឹម​ត្រូវ​?

  • 2018-01-14 23:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុផលអ្នកមិនគួរសាកភ្លើងទូរសព្ទចោល មួយយប់ទល់ភ្លឺ

រៀងរាល់យប់ មុនបិទភ្នែកចូលដេក យុវវ័យបច្ចប្បន្ននិយមចុចទូរសព្ទបណ្តើរ សាកភ្លើងបណ្តើរ មានពេលខ្លះដេកលក់ចោលទូរសព្ទ ហើយឲ្យវាសាកចោលពេញមួយយប់ទល់ភ្លឺក៏មានដែរ រហូតមានអ្នកខ្លះធ្វើសកម្មភាពដដែលៗនេះទៅជាទម្លាប់ប្រចាំថ្ងៃទៀតផង។ ហេតុនេះហើយទើបសកម្មភាពនេះ ត្រូវបានគេលើកយកមកនិយាយ និងមានការបកស្រាយបែបវិទ្យាសាស្រ្តផងដែរ។

ការសាកភ្លើងទូរសព្ទចោលពេញមួយយប់មកពី កត្តាទម្លាប់ការប្រើប្រាស់ទូរសព្ទប្រចាំថ្ងៃរបស់អ្នក

មានចំណុចពីរដែលអ្នកគួរដឹង ទីមួយ ចំណេះដឹងទូទៅអំពីថ្មទូរសព្ទ និងទីពីរគឺ ទម្លាប់ការប្រើប្រាស់ទូរសព្ទប្រចាំថ្ងៃរបស់អ្នក៖

១)ចំណេះដឹងទូទៅអំពីថ្មទូរសព្ទ:

ជាទូទៅ ប្រភេទថ្មដែលបំពាក់លើស្មាតហ្វូនបច្ចុប្បន្នទាំង iPhone ឬ Android Phone ភាគច្រើនជាប្រភេទថ្ម Lithium-ion (Li-ion)។ Li-ion ជាប្រភេទថ្មជំនាន់ថ្មីដែលមានសមត្ថភាពអាចសាកបានលឿនជាងជំនាន់ចាស់(ជំនាន់ចាស់គេប្រើថ្ម rechargeable)។ ថ្ម Li-ion រួមជាមួយនឹងការបំពាក់បច្ចេកវិទ្យាលើខ្សែសាកដែលបញ្ជូូនថាមពលបានលឿនដូចគ្នាផងនោះ ធ្វើឲ្យស្មាតហ្វូនអ្នកចំណាយពេលតែកន្លះម៉ោង អាចសាកបានដល់ 50% ឬ 80% ផងក៏មានដែរ។

បើសាកលឿនយ៉ាងនេះហើយ ចាំបាច់អីទៅដោតទុកចោលពេញមួយយប់ទៀត? ពិតហើយ ទាំងគេទាំងយើងកាន់ទូរសព្ទម្ដងៗចុចបើកមុខងារច្រើនក្នុងពេលតែមួយដូចជា លេងឆាត ប្រើប្រាស់កម្មវិធី លេងហ្គេម មើលវីដេអូ ឬស្ដាប់ចម្រៀងជាដើម។ ប្រការនេះហើយដែលធ្វើឲ្យថ្មទូរសព្ទមិនអាចទ្រាំបានដល់ពេញមួយថ្ងៃ ទាមទារឲ្យអ្នកប្រើត្រូវសាកភ្លើងច្រើនដងក្នុងមួយថ្ងៃ រហូតហៀរដល់យប់ និងដល់ទល់ភ្លឺទៀតផង។

លោក John Bradshaw អ្នកគ្រប់គ្រងផ្នែកទីផ្សារនិងជាអ្នកជំនាញផ្នែកថាមពលប្រចាំនៅក្រុមហ៊ុន Cadex Electronics បាន បកស្រាយថា៖ មិនបាច់បារម្ភនោះទេ ថ្មប្រភេទថ្មី អស់ពេលណាសាកពេលហ្នឹងចុះ

២)ការប្រើប្រាស់ទូរសព្ទប្រចាំថ្ងៃ:

  • កុំទុកឲ្យទូរសព្ទអស់ភ្លើងរហូតដល់ 0% បានសាកភ្លើង
  • បើឃើញថ្មនៅសល់ត្រឹម 35% ប្រញាប់សាកឲ្យពេញ
  • បើទូរសព្ទក្តៅខ្លាំង ត្រូវទុកឲ្យត្រជាក់ចាំសាកផ្លើង
  • ហាមសាកភ្លើងពេលទូរសព្ទកំពុងក្ដៅខ្លាំង
  • ហាមសាកទូរសព្ទពេលកំពុងក្តៅខ្លាំងនៅលើភួយឬខ្នើយ អាចបណ្ដាលឲ្យឆេះ

ប្រភព៖ Time   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម