ឆ្នាំទាំង៤មានគ្រោះអាក្រក់ក្នុងឆ្នាំថ្មី មានវិធីសង្រ្គោះមិនបាច់រកគ្រូ គ្រោះធំមកជាតូច

  • 2018-01-15 08:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​គ្រូ​ហោរាសាស្ត្រ ឡុង បូរ៉ា ហៅ​លោកតា​ថ្ម​អណ្ដែត មាន​ឈ្មោះ​ល្បី​ជាង​២០​ឆ្នាំ​ខាង​ហុង​ស៊ុយ​តាម​ក្បួន​តម្រា​ចិន ប្រាប់​ថា ឆ្នាំ​ទាំង​ឆុង​នឹង​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​ច មាន​ដូចជា៖ នាំ​រោង​ឆុង ១០០% ឆ្នាំ​ច ឆុង​៧៥% ឆ្នាំ​មមែ​ឆុង​៥៥% ឆ្នាំ​ឆ្លូវ​២៥% គឺ​មាន​វិធី​កាត់​ឆុង​ដោយមិន​បាច់រកគ្រូ​។ ​

​គ្រូ​ហោរាសាស្ត្រ​ និង​ជា​ទីប្រឹក្សា​សម្ដេច​អគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស​បណ្ឌិត​សម្ដេច​មហា​សង្ឃរាជ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខាង​លើប្រាប់​ទៀត​ថា ក្នុង​ឆ្នាំ​ថ្មី​នេះ​ឆ្នាំ​ដែល​មាន​រាសី​ខ្ពស់​ត្រដែត​ផ្ដាច់​គេ គឺ​ឆ្នាំ​ថោះ​អាច​ជួយ​សង្គ្រោះ​ឆ្នាំ​ទាំង​៤ ដែល​ឆុង​នឹង​ទេវតា​ឆ្នាំ​ថ្មី។

អ្នក​ឆុង​នឹង​ទេវតា​ឆ្នាំ​ថ្មី​ដូចជា រោង ច មមែ ឆ្លូវ អាច​រក​ចាស់​ទុំ​កើត​ក្នុង​ឆ្នាំ​ថោះ​ដូចជា ឪពុក​ម្ដាយ ជីដូន​ជីតា ឪពុកមា​ម្ដាយ​មីង ដើម្បី​សុំ​ពរជ័យ និង​ទទួល​វត្ថុ​អនុស្សាវីយ៍។ លើក​លែង​តែ​អ្នក​មាន​ឋានៈ​ទាប​ជាង​ខ្លួន​ដូច​ជា​ប្អូន កូន ចៅ​ជា​ដើម ទោះ​កើត​ក្នុង​ឆ្នាំ​ថោះ ក៏​មិន​អាច​ជូន​វត្ថុ​អនុស្សាវរីយ៍​ដើម្បី​កាត់​ឆុង​បាន​ដែរ។

លោកគ្រូ ឡុង បូរ៉ា កំពុងធ្វើពិធីតាមក្បួនហុងស៊ុយ

​លោក​គ្រូ ឡុង បូរ៉ា ប្រាប់​ថា ការ​ប្រគល់​វត្ថុ​អនុស្សាវរីយ៍​នោះ​ត្រូវ​ធ្វើ​ក្នុង​ម៉ោង​ថោះ ព្រោះ​តាម​ក្បួន​តម្រា​ចិន​ពី​បុរាណ​គឺ​មាន​ចែក​ម៉ោង។ ក្នុង​នោះ​ដូចជា៖

  • ម៉ោង ១១ ទៅ​ម៉ោង ១​រសៀល គឺ​ម៉ោង​ជូត

  • ម៉ោង ១ ទៅ​ម៉ោង៣ គឺ​ម៉ោង​ឆ្លូវ

  • ម៉ោង​៣ ទៅ​ម៉ោង​៥ គឺ​ម៉ោង​ខាល

  • និង​ពី​ម៉ោង ៥ ទៅ​ម៉ោង ៧ គឺ​ម៉ោង​ថោះ

ដូច្នេះ​វត្ថុ​ដែល​ត្រូវ​ទទួល​ ដើម្បី​លើក​ជោគជតា​រាសី​ សម្រាប់​ឆ្នាំ​ឆុង​ទាំង​៤ គឺ​ត្រូវ​ទទួល​ម៉ោង​ថោះ និង​ទទួល​ពី​អ្នក​កើត​ក្នុង​ឆ្នាំ​ថោះ ដើម្បី​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ។

គ្រូ​ហោរា​ ឡុង បូរ៉ា ប្រាប់​ទៀត​ថា វិធី​នេះ​​នឹង​អាច​កាត់​បន្ថយ​ឆុង​អស់​៨០%។ បើ​សិន​ជា​គ្រោះ​ត្រូវ​បាត់បង់​ជីវិត​ អាច​ត្រឹម​របួស​សើស្បែក​តិចតួច​ បើ​គ្រោះ​ត្រូវ​បាត់​បង់ទ្រព្យ​សម្បត្តិ​មាស​ប្រាក់​កែវកង​ធំ​ដុំ អាច​ត្រឹម​បាត់​បង់​បន្តិច​បន្តួច​ប៉ុណ្ណោះ៕

ចុចអានអត្ថបទ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ