ឆ្នាំទាំង៤ ឆុងខ្លាំងជាមួយឆ្នាំចទេវតាឆ្នាំថ្មី ដាច់ខាតកុំធ្វើរឿងនេះឲ្យសោះទើបផុតគ្រោះ

  • 2018-01-09 03:44:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកតា ឡា គ្រូ​កាត់​ឆុង​មាន​ឈ្មោះ​ល្បី​ជាង​១០ ឆ្នាំ​នៅ​លើ​កំពូល​ភ្នំ​រមណីយដ្ឋាន​វត្ត​ភ្នំ បាន​ប្រាប់​ថា ចូល​ឆ្នាំ​ថ្មី​ឆ្នាំ ច តាម​ប្រពៃណី​ចិន​ខាង​មុខ​នេះ ឆ្នាំ​ទាំង​៤ ដែល​ឆុង​ខ្លាំង​ជាង​គេ គឺ​ឆ្នាំ ច រោង ឆ្លូវ មមែ។

លោកតា ឡា

លោកតាវ័យ​ជិត ៦០​ឆ្នាំ​រូប​នេះ​បន្ត​ទៀត​ថា អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​៤ ដែល​ឆុង​នឹង​ទេវតា​ឆ្នាំ​ថ្មី តាម​ក្បួន​តម្រា​ចិន​តាំង​ពី​បុរាណ​មក ត្រណម​ខ្លាំង​ជាង​គេ​បំផុត គឺ​ហាម​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ​អាច​នឹង​មាន​គ្រោះ​អាក្រក់។ ក្រៅ​ពី​នោះ ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​រឿង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ការ​សេពគប់​មនុស្ស​ប្លែក​មុខ​ក៏​ត្រូវ​តែ​ប្រយ័ត្ន​ជានិច្ច។

គ្រូកាត់​ឆុង​ខាង​លើ​នេះ ប្រាប់​ទៀត​ថា ចំពោះ​អ្នក​ឆុង​ជាមួយ​ទេវតា​ឆ្នាំ​ថ្មី មាន​សាច់​ញាតិ​ស្លាប់ ហើយ​ត្រូវ​តែ​ទៅ​ចូលរួម គឺ​ត្រូវ​ទៅ​កាត់​ឆុង​ចេញ ដើម្បី​រំដោះ​គ្រោះ។ តាម​ជំនឿ​អ្នក​ជាប់​សែ​ស្រឡាយ​ចិន​ គឺ​តែង​ទៅ​សែនព្រេន​ដល់​អ្នកតា​ខ្លា​នៅ​លើ​កំពូល​ភ្នំ រមណីយដ្ឋាន​វត្ត​ភ្នំ ដោយ​មាន​សាច់​ជ្រូក​មួយ​ដុំ ស៊ុត​២​គ្រាប់ ទើប​អាច​រំដោះ​គ្រោះ​បាន។ ចំពោះ​អ្នក​នៅ​តាម​បណ្ដា​ខេត្ត​ឆ្ងាយៗ​មិន​អាច​មក​កាត់​ឆុង​បាន គ្រាន់​តែ​គោរព​ត្រណម​ខាង​លើ នោះ​នឹង​មិន​មាន​គ្រោះ​អ្វី​កើត​ឡើង​ទេ៕

អ្នកតាខ្លាល្បីសក្ដិសិទ្ធិ

ទស្សនាវីដេអូ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី