មិន​មែន​តែ​តារា​ខ្មែរទេ​ជឿ​លើ​ហុងស៊ុយ សូម្បី​ថៃ​ក៏​ដូរឈ្មោះ​ព្រោងព្រាត​ពេល​ចូល​សិល្បៈ

  • 2018-01-16 02:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មិន​ថា​តែ​តារា​ខ្មែរ​យើង​ទេ តារា​ថៃ​ល្បីៗ​មួយ​ចំនួន​បាន​ប្តូរ​ឈ្មោះ​ដើម​របស់​ខ្លួន​ពេល​ចូល​សិល្បៈ ដើម្បី​ឲ្យ​អ្នក​គាំទ្រងាយ​ស្រួល​ចាំ ឬ​ក៏​ឈ្មោះ​កំណើត​របស់​ពួក​គេ​វែង​ពិបាក​​ហៅ​ មិនពីរោះ ឬមួយក៏គេ​មាន​ជំនឿ​ទៅ​លើ​ហុងស៊ុយ​ក្នុង​ការ​ទទួលបាន​ភាព​ល្បី​ល្បាញ​ ពេល​ពួក​គេ​ក្លាយ​ខ្លួន​ជាអ្នកសិល្បៈ។

យ៉ាង​ណា​មិញ​តារា​ស្រីថៃ​ទាំង ៦រូប ខាង​ក្រោម​នេះ​សុទ្ធតែ​ប្តូរឈ្មោះ​ពេល​ចូល​សិល្បៈ​ភ្លាមៗ​តែ​​ម្តង។

១. Aum Patchrapa៖ ឈ្មោះ​ពិត​របស់​តារា​ស្រី​រូប​នេះគឺ Kaimook Chaichuea ហើយ​កាល​នៅ​តូច​គេ​តែង​ហៅ​នាង​ថា Nan។ បន្ទាប់​ពី​ចូល​សិល្បៈនាងក៏​​បាន​ប្តូរឈ្មោះរបស់ខ្លួន​មក​ជា Aum Patchrapa តាម​ដីកា​របស់​ព្រះ​សង្ឃ​។

២. Pancake Khemanit៖ ឈ្មោះពិតរបស់ Pancake គឺ Chayanit ហើយ​កាល​នៅ​តូច​គេ​តែង​ហៅឈ្មោះ​ហៅ​ក្រៅ​នាង​ថា Pan។

៣. Ying Rhatha៖ កាល​នៅ​ពី​ក្មេង​ឈ្មោះ​ពិត​របស់​តារា​ស្រី​រូប​នេះ​គឺ  Yayaying Weerawan។

៤. Poo Praiya៖ ឈ្មោះ​ពិត​របស់​នាងគឺ  Nataya Lundberg។ ឈ្មោះ​ថ្មី Praiya នេះគឺ​អ្នក​គ្រប់​គ្រង Ae Supachai ដាក់​ឲ្យ​ពេល​នាង​ចូល​ប្រលូក​ក្នុង​វិស័យ​សិល្បៈ។

៥. Pat Napapa៖ ឈ្មោះ​ពិត​របស់តារា​សម្តែង​ស្រី​រូប​នេះគឺ Suleepohn Tantrakul ប៉ុន្តែ​អ្នក​គ្រប់​គ្រង​របស់​នាង​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា Napapa Tantrakul ដើម្បី​ឲ្យ​ងាយ​ចាំ​មាត់។

៦. Chompoo Araya៖ ឈ្មោះ​ពេញ​របស់​តារា​សម្តែង​រូប​នេះ​គឺ Araya Alberta Hargate តែ​ដោយ​សារ​តែ​ឈ្មោះ​នេះ​វែង​ពេក នាង​ក៏​សម្រេច​ប្តូរ​ឈ្មោះ​មក​ត្រឹម​ជា Araya Hargate វិញ។

ប្រភព៖ thaistarnews   ប្រែសម្រួលៈ m'a pig