Sanchez មិនទាន់ចេញផង Arsenal អស់កីឡាករមួយបាត់ហើយ
- 2018-01-16 13:12:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sanchez មិនទាន់ចេញផង Arsenal អស់កីឡាករមួយបាត់ហើយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធស្លាប Theo Walcott នឹងធ្វើការចាកចេញពី Arsenal ទៅចូលរួមជាមួយក្លឹប Everton នៅរយៈពេលដ៏ខ្លីខាងមុខ។
បើតាមសារព័ត៌មាន BBC កីឡាករសញ្ជាតិអង់គ្លេសរូបនេះ នឹងធ្វើការពិនិត្យសុខភាពនៅ Everton នៅរយៈពេល ២៤ម៉ោងខាងមុខ មុនពេលចូលរួមជាមួយក្លឹបនេះជាផ្លូវការ។ តម្លៃនៃការផ្ទេរត្រូវបានរាយការណ៍ថាគឺ ២០លានផោន។
ការចាកចេញនេះមានន័យថា ខ្សែប្រយុទ្ធស្លាបរត់លឿន Walcott បានបញ្ចប់ភាពជាកីឡាករ Arsenal រយៈពេលជិត ១២ឆ្នាំរបស់ខ្លួន។ កីឡាកររូបនេះបានមកចូលរួមជាមួយ Arsenal កាលពីឆ្នាំ ២០០៦ ពីក្លឹប Southampton។ ក្នុងអំឡុងពេលនេះ Walcott បានស៊ុតចូល ១០៨គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៣៩៧លើកឲ្យក្លឹបឡុងដុងមួយនេះ៕