Colgate ចេញលក់ច្រាសដុះធ្មេញឆ្លាតវៃ បំពាក់មុខងាររបស់ Apple
- 2018-01-17 10:38:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Colgate ចេញលក់ច្រាសដុះធ្មេញឆ្លាតវៃ បំពាក់មុខងាររបស់ Apple
ចន្លោះមិនឃើញ
ក្រុមហ៊ុន Colgate បានប្រកាសចេញលក់នូវច្រាសដុះធ្មេញអេឡិចត្រូនិកឆ្លាតវៃម៉ូដែល E1 បំពាក់នូវ Sensor និងមុខងារ AI ក្នុងការសម្អាតមាត់ធ្មេញនៃទីតាំងទាំង១៦ ក្នុងមាត់របស់អ្នកប្រើប្រាស់។
ភ្ជាប់មកជាមួយនូវកម្មវិធី Apple Researchkit ដែលអាចប្រើព្រមគ្នានៅលើ iPhone ឬ iPad តាមរយៈប្រព័ន្ធ Bluetooth។ អមនឹងមុខងារ 3D Burshing Coach បង្កើតនូវទម្លាប់សម្អាតមាត់ធ្មេញដ៏ត្រឹមត្រូវមួយសម្រាប់អ្នកប្រើប្រាស់។
នាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Colgate-Palmolive លោកវេជ្ជបណ្ឌិត Patricia Verduin បានលើកឡើងថា "ឧបករណ៍ថ្មីរបស់យើងអាចផ្ដល់ឱកាសសម្រាប់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យសុខភាពមាត់ធ្មេញរបស់គេឲ្យកាន់តែមានភាពប្រសើរឡើង"។
ច្រាសដុះធ្មេញ Colgate Smart Electronicបានចាប់ផ្តើមដាក់លក់តាំងពីថ្ងៃ ៩ មករា លើគេហទំព័រ Apple.com ឬតាមបណ្តាហាងចែកចាយក្នុងតម្លៃ ៩៩.៩៥ ដុល្លារ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
USB-C Storage កុំមើលរូបរាងខាងក្រៅ ខាងក្នុងអាចផ្ទុកបានរហូត 1TB
មើលទូរទស្សន៍នៅទីងងឹត អាចប៉ះពាល់ភ្នែក ពិតជាចឹងមែនអត់?