ក្រោយទៅចិន Hulk និង Oscar ចាប់ដៃគ្នាធ្វើ​រឿងកក្រើកអ៊ីនធឺណិត

  • 2018-01-19 12:28:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ ខ្សែ​ប្រយុទ្ធ​សាច់​ដុំ​ធំ Hulk និង​ខ្សែ​បម្រើ​ប្រយុទ្ធ Oscar បាន​នាំ​គ្នា​ថត​វីដេអូ​រាំ​យ៉ាង​រស់​រវើក ផ្អើល​ពេញ​អ៊ីនធឺណិត។

វីដេអូ​ Storyខ្លី​មួយ​នេះ​ត្រូវ​បាន​បង្ហោះ​ដោយ​គណនី​ផ្លូវ​ការ​ Instagramរបស់ Hulk។ ដំបូង​កីឡាករ​ប្រេស៊ីល​ទាំង​ពីរ​បាន​បញ្ចេញ​ក្បាច់​រាំ​កាច់​ទៅ​ឆ្វេង ទៅ​ស្ដាំ រួច​ធ្វើ​ការ​អង្រួន​ចុះ​ក្រោម​ក្នុង​ទឹក​មុខ​ស្រស់​ពព្រាយ ក្នុង​ឯកសណ្ឋាន​ក្លឹប​ចិន Shanghai SIPG។

A post shared by Bleacher Report Football (@brfootball) on

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា ទាំងHulk និង Oscar សុទ្ធ​តែ​បាន​ធ្វើ​ការ​ចាក​ចេញ​ពី​ក្លឹប​អឺរ៉ុប មក​ចូល​រួម​ជាមួយ​ក្លឹប​ចិន Shanghai SIPG។ Hulk បាន​ចាក​ចោល​ក្លឹប​រុស្ស៊ី Zenit Saint Petersburg ទៅ​ក្លឹប​ចិន កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៦ ហើយ​ស៊ុត​បាន ២១​គ្រាប់​ហើយ​ឲ្យ​ក្លឹប។ ចំណែក​ឯ Oscar បាន​មក​ចូល​រួម​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​សៀងហៃ​នេះ ពី​ក្លឹប Chelsea កាល​ពី​ឆ្នាំ ២០១៧។ មក​ទល់​ពេល​នេះ Oscar រក​បាន ៣​គ្រាប់​ហើយ​ឲ្យ​ក្លឹប៕

ប្រភព៖ Instagram   ប្រែ​សម្រួល៖ ហ៊ីម រស្មី