ចាកចេញ​អស់​១៤​ឆ្នាំ ពេល​នេះ Van Persie ត្រលប់​ទៅ​ក្លឹប​ដើម​ដំបូង​វិញ

  • 2018-01-20 04:35:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Robin van Persie នឹង​ចុះ​កុងត្រា​​ផ្លូវការ​ជាមួយ​ក្លឹប​នៅ​ហូឡង់​  Feyenoord នៅ​ថ្ងៃ​ ច័ន្ទ​សប្ដាហ៍​ក្រោយ បន្ទាប់​ពី​យល់​​ព្រម​លក្ខខ័ណ្ឌត្រលប់​ទៅ​​ចូលរួម​ក្លឹប​ដែល​ខ្លួន​​ធ្លាប់​ជា​យុវជន​នៅ​ទី​នោះ។

អតីត​កីឡាករ​ Arsenal សម្រេច​ចិត្ត​នៅ​ក្លឹប​អាជីព​ដំបូង​របស់​ខ្លួន  Feyenoord វិញ​ ក្រោយ Fenerbache អនុញ្ញាត​ឲ្យ​គេ​បញ្ចប់​កុងត្រា​ទាំង​អស់ ដែល​នៅ​សល់​ដល់​ឆ្នាំ​២០១៩។  Feyenoord បាន​ប្រកាស​ថា Van Persie បាន​យល់​ព្រម​កិច្ចសន្យា​រួចរាល់​អស់​ហើយ។

Van Persie គឺ​ជា​អតីត​យុវជន​ចេញ​ពី​ក្លឹប Feyenoord និង​បាន​ឡើង​មក​លេង​ឈុត​ធំ​ដំបូង​នៅ​ឆ្នាំ​១៩៩៩ ពេល​ដែល​គេ​មាន​អាយុ​១៦​ឆ្នាំ។ ក្នុង​ឈុត​ធំ​គេ​បាន​លេង​៧៨​ប្រកួត មុន​ពេល​ផ្លាស់​មក Arsenal​ នៅ​ឆ្នាំ​២០០៤៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី