សេង សូណា បន្ត​ភាពសិចស៊ី ព្រោះ​ហេតុផល​មួយ​​គត់

  • 2018-01-23 02:24:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សិចស៊ី​កញ្ញា សេង សូណា និយាយ​ថា​ ឆ្នាំថ្មី​នេះ​កញ្ញា​នៅ​តែ​បន្ត​ភាព​សិចស៊ី​របស់​ខ្លួន​ដដែល ឬ​អាច​ថា​កាន់​តែ​សិចស៊ី​ជាង​មុន​ទៅ​ទៀត។

ការ​ប្រកាស​បន្ត​ភាព​សិចស៊ី​នេះ កញ្ញា​ហាក់​មិន​បារម្ភ​រឿង​ក្រសួង​ព្រមាន​ដូច​ជាតារា​មួយ​ចំនួន​នោះ​ទេ ព្រោះ​តែ​ភាព​សិចស៊ី​ក្នុង​ភាពយន្ត​របស់​ខ្លួន គឺ​ភាគ​ច្រើន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស មិន​ស្ថិត​ក្នុង​ស្រុក ដែល​នាំ​ឱ្យ​ក្រសួង​អាច​មាន​វិធានការ​ឡើយ។

តារា​សិចស៊ី​រូប​នេះ បន្ត​ថា​នា​ដើម​ខែ​កុម្ភៈ​ខាង​មុន​នេះ កញ្ញា​នឹង​ទទួល​ថត​ភាពយន្ត​ពី​សហរដ្ឋ​អាមេរិក ២​រឿង​ទៀត ដែល​មក​ថត​នៅ​ស្រុក​ខ្មែរ ហើយ​ភាពយន្ត​ទាំង​២​នោះ កញ្ញា​ទទួល​សម្ដែង​ជា​តួអង្គ​សិចស៊ី​ដដែល។

កញ្ញា សេង សូណា បាន​បង្ហាញ​អារម្មណ៍​រីករាយ​នៅ​ពេល​ផលិតករ​បរទេស​ជា​ច្រើន​តែង​យក​នាង​ជា​គោលដៅ សម្រាប់​ភាពយន្ត​មក​ថត​នៅ​ស្រុក​ខ្មែរ​ដែល​សម្ដែង​ជា​តួអង្គសិចស៊ី។ តារា​សម្ដែង សេង សូណា ប្រាប់​ពី​ហេតុផល​មួយ​ចំនួន​ធ្វើ​ឱ្យ​កញ្ញា​តែង​ឆក់​យក​ទីផ្សារ​ភាពយន្ត​បរទេស ដែល​មក​ថត​នៅ​ស្រុក​ខ្មែរ គឺ​ព្រោះ​តែ​កាយសម្បទារ​អំណោយ​ផល រួម​នឹង​ភាព​ក្លាហាន​របស់​ខ្លួន។ បើ​ទោះ​ជា​ការប្រើប្រាស់​ភាសា ហាក់​ពិបាក​បន្តិច​សម្រាប់​ខ្លួន តែ​កញ្ញា​អះអាង​ថា ផលិតករ​បរទេស​ទាំង​នោះ​ស្រលាញ់ និង​ចូល​ចិត្ត​ជា​ខ្លាំង។

កញ្ញា សេង សូណា ជឿ​ជាក់​ថា ការ​បន្ត​ភាព​សិចស៊ី​របស់​ខ្លួន នឹង​អាច​កាន់​តែ​មាន​ទីផ្សារ​ខ្ពស់​ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​ថ្មី តាម​រយៈ​ភាពយន្ត​បរទេស មក​ថត​នៅ​ស្រុក​ខ្មែរ។ បើ​ទោះ​ជា​ប្រកាស​បន្ត​ភាព​ស៊ិចស៊ី​ថែម​ទៀត ដោយ​មិន​បារម្ភ​រឿង​ក្រសួង​មាន​វិធានការ តារា​សម្ដែង​មាន​ទីផ្សារ​ខ្ពស់​ខាង​ក្រៅ​ប្រទេស​រូប​នេះ បញ្ជាក់​ថា កញ្ញា​មិន​ដែល​ធ្វើ​ឱ្យ​ហួស​ពី​វប្បធម៌​ប្រពៃណី​របស់​ជាតិ​នោះ​ទេ គឺ​ភាព​សិចស៊ី​សម្រាប់​តែ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ។

តារា​សម្ដែង​កញ្ញា សេង សូណា ហាក់​មាន​ទីផ្សារ​ខ្ពស់​មួយ​រំពេចន៍​ ជាពិសេស​ភាពយន្ត​បរទេស បន្ទាប់​ពី​តារា​រូប​នេះ ហ៊ាន​បញ្ចេញ​ភាព​សិចស៊ី​ខ្លាំង ដោយ​មិន​បារម្ភ​ពី​ការ​ព្រមាន​របស់​ក្រសួង។ កញ្ញា​អះអាង​ថា​ក្នុង​ចំណោម​ភាពយន្ត ១០ដែល​កញ្ញា​ថត​បែប​សិចស៊ី គឺ​មាន ៩ហើយ ដែល​ជា​ភាពយន្ត​បរទេស មក​ថត​នៅ​ស្រុក​ខ្មែរ៕

អត្ថបទៈ ចរិយា