តួព្រះយូឡាយ និងព្រះម៉ែគង់ស៊ីអ៊ីមបង្ហាញមុខជាថ្មី ក្រោយបាត់មុខជាង៣០ឆ្នាំ
- 2018-01-25 01:46:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួព្រះយូឡាយ និងព្រះម៉ែគង់ស៊ីអ៊ីមបង្ហាញមុខជាថ្មី ក្រោយបាត់មុខជាង៣០ឆ្នាំ
ចន្លោះមិនឃើញ
កន្លងផុតទៅអស់រយៈពេលជាង ៣០ឆ្នាំហើយ ដែលរឿងភាគបុរាណដ៏ពេញនិយមពីសំណាក់អ្នកទស្សនាជាច្រើន គឺ "ដំណើរផ្សងព្រេងទៅលោកខាងលិច” បានចាក់ផ្សាយ។ ក្រៅពីតួអង្គ ថាងចេង ស៊ុនអ៊ូខុង ប៉ាចេ និង សាចេ ក៏នៅមានតួអង្គសំខាន់ ២ទៀតគឺ តួ ព្រះយូឡាយ និងព្រះម៉ែគង់ស៊ីអ៊ីម។
ថ្មីៗនេះ តួប្រុសស្រីទាំង ២ គឺតារាសម្ដែង Chu Long Quang (ព្រះយូឡាយ) និង Zuo Dafen (ព្រះម៉ែគង់ស៊ីអ៊ីម) បានបង្ហាញមុខជាថ្មី ដែលបង្កឲ្យមជ្ឈដ្ឋានទូទៅមានការភ្ញាក់ផ្អើលមិនស្ទើរ។
មកទល់ពេលបច្ចុប្បន្ន លោក Chu Long Quang មានវ័យ ៧៨ឆ្នាំហើយ។ ដោយសារវ័យច្រើនណាស់ទៅហើយ លោកក៏សម្រេចដកខ្លួនចេញពីសិល្បៈ ហើយរស់នៅយ៉ាងសុខសាន្តជាមួយពេលវេលាសេសសល់របស់លោក។
រឿងភាគដ៏ល្បីកក្រើក "ដំណើរផ្សងព្រេងទៅលោកខាងលិច” ជំនាន់ឆ្នាំ ១៩៨៦ នៅតែជារឿងភាគពេញនិយមសម្រាប់មហាជន បើទោះមានអាយុកាលច្រើនក៏ពិតមែន តែគ្រប់គ្នានៅតែចងចាំភាពយន្តនេះ៕