រូបថត​៥សន្លឹក បង្កប់​អត្ថន័យ នៃ​រស​ជីវិត

  • 2018-01-29 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អ្វី​ប្លែក​សម្រាប់​សប្ដាហ៍​នេះ? ថ្ងៃ​នេះ Sabayមាន​រូប​ភាព​ ៥​សន្លឹក​ស្អាត​ ដែល​បាន​ផ្ដិត​ពី​ខេត្ត​៣ ដូចជា រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និង​២​រួប​ទៀត​នៅ​រាជ​ធានី​ភ្នំពេញ​។

កម្មករ​ជា​ជ័រ​កៅស៊ូ ​៣​នាក់ ​កំពុង​ជិះ​រម៉ក​ម៉ូតូ​ប្រមូល​ផល​ជ័រ​ ដែល​បាន​ជា​រួច​ក្នុង​ចម្ការ​កៅស៊ូ​មួយ​កន្លែង​នៅ​ខេត្ត​រតនគីរី​។ តម្លៃ​ជ័រ​កៅស៊ូ​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​ខេត្ត​រតនគីរី​ ជ័រទឹក​១តោន​តម្លៃ​ចន្លោះ​​ ២​លាន​ទៅ៣​លាន​​រៀល​ និង​ជ័រ​ចាន​លក់​ក្នុង​១​តោន​បាន​ថ្លៃ​ជាង​ជ័រ​ទឹក​បន្តិច​បន្តួច​។

រូប​ភាព​នេះ​បង្ហាញ​ពី​ជនជាតិ​ភាគតិច​​ព្នង​នៅ​ខេត្ត​មណ្ឌលគីរី​កំពុង​ជិះ​ម៉ូតូ​ចេញ​ទៅ​ចម្ការ​នា​ពេល​ព្រឹក​ព្រលឹម​។ ម៉ូតូ​របស់​អ្នក​ភូមិ​ជនជាតិ​ភាគ​តិច​នៅ​ភូមិ​ពូ​តាំង​នៅ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ ​ត្រូវ​តែ​យក​មក​កែ​ច្នៃ ​ដោយ​ដាក់​ច្រវាក់​ជាប់​នៅ​តាម​កង់​ខាង​ក្រោយ​​ និង​ដូរ​ប៉ូម​ដែល​ធានា​នឹង​ផ្លូវ​លំបាក​ ភក់​និង​ផ្លូវ​ដី​ក្រហម​។

នេះ​ជា​រូបថត​ថត​ចេញ​ពី​​ជ្រុង​ខាង​ជើង​​​មួយ​នៃ​អគារ​ដំណាក់​ស្ដេច​ខេត្ត​ស្ទឹង​ត្រែង។ អគារ​ដំណាក់​ស្ដេច​គឺជា​ព្រះ​រាជ​ដំណាក់​របស់​​ព្រះ​មហា​វរក្សត្រ​កម្ពុជា​ព្រះករុណា ព្រះបាទ​ នរោត្តម សីហនុ ពេល​យាង​ទៅ​ខេត្ត​ស្ទឹងត្រែង​នា​សម័យ​នោះ​។ ​​ដំណាក់​ស្ដេច​នេះ​មាន​ទំហំ​ផ្ទៃ​ដី​សរុប​ ១០០​ គុណ​ ១៣០​ម៉ែត្រ ហើយ ​ត្រូវ​បំផ្លាញ​ឲ្យ​ខ្ទេច​ខ្ទី​ដោយ​បែក​ក្នុង​សង្គ្រាម​សម័យ​ លន់ នុល​ ។

នេះ​ជា​សិល្បករ​ផ្នែក​សន្សំ និង​ប្រមូល​ទិញ​វត្ថុ​ និង​សម្ភារៈ​ចាស់​ពី​សម័យ​មុន​ លោក​ លី​ប៉េង​ហេង​។ លោក​ លី ប៉េង​ហេង​ បាន​សន្សំ​ និង​ប្រមូល​ទិញ​ របស់​របរ​ចាស់​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ជិត​២០​ឆ្នាំ​មក​ហើយ​។ សព្វ​ថ្ងៃ​សិល្បករ​រូប​នេះ​បាន​បង្កើត​ហាង​កាហ្វេ​មួយ​នៅ​ម្ដុំ​វត្ត​មង្គល​វន្ត​ ដែល​មាន​ដាក់​តាំង​សម្ភារៈ​ចាស់​ៗ​ពី​សម័យ​មុន​រាប់​រយ​មុខ​។​ នៅ​ប៉ុន្មាន​១​ទៅ​២​ឆ្នាំ​ខាង​មុខ​លោក​នឹង​បើក​សារមន្ទីរ​មួយ​នៅ​ទឹក​ដី​អង្គរ​​ខេត្ត​សៀមរាប។

រដូវ​ប្រមូល​ផល​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​ចូល​មក​ដល់​ហើយ​ រូប​មួយ​សន្លឹក​នេះ​គឺ​បង្ហាញ​ពី​សកម្មភាព​របស់​ក្មេង​ប្រុស​ម្នាក់​កំពុង​រៀប​ចំ​កណ្ដាប់​ស្រូវ​ដាក់​លើ​គោយន្ត​​ក្រោយ​ពី​ឪពុក​ម្ដាយ​របស់​ខ្លួន​ច្រូត​រួច​នៅ​ជាយ​ក្រុង​ភ្នំពេញ​ក្នុង​ភូមិ​ស្នោ​លិច​សង្កាត់​ស្នោ​ ខណ្ឌ ពោធិ​សែន​ជ័យ​៕​

ចុចអាន៖

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី