ហុងកុងជាប់លេខ ១ក្នុងចំណោម១០ ជាក្រុងថ្លៃ​បំផុត​​លើ​ពិភពលោក​សម្រាប់​ការ​រស់នៅ​ក្នុង​ឆ្នាំ​២០១៨

  • 2018-01-28 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន Business Insider ទើប​បាន​ចុះ​ផ្សាយ​​អំពី​លំដាប់​ទីក្រុង​ថ្លៃ​បំផុត​​លើលោក​សម្រាប់​ការ​រស់នៅ​ក្នុង​ឆ្នាំ​២០១៨។ របាយការណ៍​នេះ​បង្ហាញ​ថា ក្នុង​ចំណោម​ទីក្រុង​ទាំង​នេះ មាន​ខ្លះ​ការ​ចំណាយ​​លើ​ថ្លៃ​ឈ្នួល​ផ្ទះ ច្រើន​ជាង​ចំណូល​ជា​មធ្យម​របស់​ប្រជាជន​ដល់​ទៅ​២០ដង។

ខាង​ក្រោម​នេះ គឺជា ទីក្រុង​១០ ថ្លៃ​បំផុត​​លើ​ពិភពលោក​សម្រាប់​ការ​រស់នៅ​ក្នុង​ឆ្នាំ​២០១៨៖

១០ ទីក្រុងTauranga ប្រទេស ណូវែលសេឡង់

ទីក្រុងTauranga ប្រទេស ណូវែលសេឡង់

លំនៅដ្ឋាន​ក្នុង​ប្រទេស​ណូវែលសេឡង់ ប្រជាជន​ភាគ​ច្រើន​គ្មាន​លទ្ធភាព​ក្នុង​ការ​ទិញ​ឡើយ ខណៈ​ដែល​ទីក្រុង Tauranga តម្លៃ​ផ្ទះ​ជា​មធ្យម​៨,៩ ដង​ច្រើន​ជាង​ចំណូល​មធ្យម​របស់​ពលរដ្ឋ។

៩ ទីក្រុង Salinas រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

ទីក្រុង Salinas រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

ទីក្រុង​ដែល​មាន​ប្រជាជន​តិច​ជាង ១សែន ៥ម៉ឺន នាក់ ប៉ុន្តែ​ការ​ចំណាយ​លើ​ការរស់នៅ​ថ្លៃ​ជាង​ចំណូល​​​ជាមធ្យម​ដល់​ទៅ ៩,១ ដង។

៨ ទីក្រុង​ហូណូលូលូ រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក

ទីក្រុង​ហូណូលូលូ រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក

ប្រហាក់ប្រហែល​ទៅ​នឹង​ទីក្រុង Salinas រដ្ឋកាលីហ្វ័រញ៉ា​ដែរ ទីក្រុង​ហូណូលូលូ នៅ​រដ្ឋហាវ៉ៃ ការ​ចំណាយ​ច្រើន​ជាង​ចំណូល​មធ្យម​ដល់​ទៅ ៩,២ ដង។

៧ ទីក្រុង Los Angeles កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

ទីក្រុង Los Angeles កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

LA គឺ​​ជា​ទីក្រុង​ថ្លៃ​លំដាប់​ទី​៣​នៅ​អាមេរិក និង ជាប់​លេខ​៧​ខាង​ថ្លៃ​លើ​ពិភពលោក។ ចំណាយ​ច្រើន​ជាង​ចំណូល​មធ្យម​ដល់​ទៅ ៩,៤ ដង។

៦ ទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី

ទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០១មក ថ្លៃ​ឈ្នួល​ផ្ទះ​នៅទីក្រុងមែលប៊ន​បាន​កើនឡើង​យ៉ាង​ខ្លាំង។ ចំណាយ​ច្រើន​ជាង​ចំណូល​មធ្យម​ដល់​ទៅ ៩,៩ ដង។

៥ ទីក្រុង San Jose រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋអាមេរិក

ទីក្រុង San Jose រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋអាមេរិក

​ទីក្រុង San Jose អាច​និយាយ​បាន​ថា​ថ្លៃ​លំដាប់​ទី២​នៅ​អាមេរិក។​ ប្រជាជន​តិច​តួច​ប៉ុណ្ណោះ ដែល​អាច​មាន​លទ្ធភាព​ផ្គត់ផ្គង់​ផ្ទះ​សំបែង។ ចំណាយ​ច្រើន​ជាង​ចំណូល​មធ្យម​ដល់​ទៅ ១០,៣ ដង។

៤ ទីក្រុង Santa Cruz រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋអាមេរិក

ទីក្រុង Santa Cruz រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋអាមេរិក

និយាយ​ជារួម រដ្ឋ​កាលីហ្វញ៉ា ការ​រស់នៅ​ត្រូវ​ចំណាយ​ច្រើន​បំផុត​បើ​ធៀប​នឹង​រដ្ឋ​ទាំង​អស់​របស់​សហរដ្ឋ​អាមេរិក និង និយាយ​ដោយ​ឡែក ទីក្រុង Santa Cruz ថ្លៃ​ផុត​លេខ​នៅ​អាមេរិក ដែល​ខ្ទង់​ចំណាយ​លើស​ចំណូល​ធម្យម​ដល់​ទៅ ១០,៤ ដង។

៣ ទីក្រុង Vancouver ប្រទេស​កាណាដា

ទីក្រុង Vancouver ប្រទេស​កាណាដា

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៤មក តម្លៃ​ផ្ទះ​នៅ​ទីក្រុង Vancouver កើន​ឡើង​ដល់​ទៅ​ជិត​៣​ដង។ និយាយ​បែប​ផ្សេង ​ខ្ទង់​ចំណាយ​លើស​ចំណូល​ធម្យម​ដល់​ទៅ ១២,៦ ដង។

២ ទីក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី

ទីក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី

តម្លៃ​ផ្គត់ផ្គង់​ការ​រស់​នៅ​ក្នុងទីក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី បាន​ហក់ឡើង​យ៉ាង​គំហុក​ ថ្លៃ​លើស​ពី​មុន​ដល់​ទៅ​ជាង​៦​ដង ចាប់​តាំង​ពី​ឆ្នាំ ២០០១​មក ពោល​គឺ ការ​ចំណាយ​ច្រើន​ជាង​ចំណូល​មធ្យម​ដល់​ទៅ ១២,៩ ដង។

១ ហុងកុង

ហុងកុង

ហុងកុង​នៅ​តែ​ជា​ទីក្រុង​ថ្លៃ​បំផុត​លើ​លោក ដោយ​សារ​តែ​ជា​ទីក្រុង​​ពាណិជ្ជកម្ម​​របស់​ពិភពលោក តែ​តូច​ចង្អៀត និង មាន​ប្រជាជន​រស់​នៅ​ដល់​​ទៅ​ជាង ៧​លាន​នាក់។ ជា​រួម​ការ​ចំណាយ​ចំណូល​ដល់​ទៅ​ជិត​២០ដង​​លើស​ខ្ទង់​ចំណូល ឬ ១៩,៤ដង។ ​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខ លាងហ៊ត