Federer ត្រូវតទល់នឹង Cilic នៅម៉ោង៣កន្លះដណ្ដើមពាន Australian Open
- 2018-01-28 07:39:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Federer ត្រូវតទល់នឹង Cilic នៅម៉ោង៣កន្លះដណ្ដើមពាន Australian Open
ចន្លោះមិនឃើញ
Roger Federer ត្រូវប្រឈមមុខនឹងសត្រូវចាស់ Marin Cilic ដើម្បីដណ្ដើមពាន Australian Open លើកទី៦ ឬពាន Grand Slam លើកទី២០ក្នុងអាជីព។
ខ្លាចំណាស់សញ្ជាតិស្វីសគឺជាជើងឯកចាស់កម្មវិធីខាងលើកាលពីឆ្នាំ២០១៧ និងធ្លាប់ផ្ដួល Cilic នៅវគ្គផ្ដាច់ព្រ័ត្រ Wimbledon ឆ្នាំទៅម្ដងមកហើយដោយលទ្ធផលដាច់ប៉ិត ៦-៣, ៦-១ និង ៦-៤។ យ៉ាងណាពួកគេទាំងពីរនឹងកាន់ដងរ៉ាកែតប្រឈមមុខដាក់គ្នាសាជាថ្មីលើទឹកដីអូស្ត្រាលីវេលាម៉ោង ៣ និង៣០នាទីល្ងាចនេះ។
Cilic វ័យ២៩ឆ្នាំមានប្រវត្តិមិនធម្មតាដែរ ដោយធ្លាប់ឈ្នះ Grand Slam ម្ដងកាលពីឆ្នាំ២០១៤ គឺពាន US Open ហើយកំពុងសម្លឹងការសាងប្រវត្តិសាស្ត្រថ្មីគឺក្លាយជាជនជាតិក្រូអាតដំបូងដែលអាចលើកពាន Australian Open៕