ក្រោយគ្មានឈ្មោះជាប្ដីប្រពន្ធ អ្នកសិល្បៈ៤គូត្រលប់មកស្រលាញ់គ្នាដូចបងប្អូន
- 2018-01-29 03:06:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយគ្មានឈ្មោះជាប្ដីប្រពន្ធ អ្នកសិល្បៈ៤គូត្រលប់មកស្រលាញ់គ្នាដូចបងប្អូន
ចន្លោះមិនឃើញ
ជារឿងមួយគួរឲ្យស្ងើចសរសើរបំផុតសម្រាប់ជីវិតប្ដីប្រពន្ធអ្នកសិល្បៈ៤គូ ទោះបីជាពេលនេះពួកគេបានចែកផ្លូវគ្នាដើររៀងៗខ្លួនទៅហើយក្ដី តែការស្រឡាញ់រាប់អាននៅតែមានចំពោះគ្នាជានិច្ចមិនបានផ្លាស់ប្ដូរអ្វីឡើយ។ ផ្ទុយខុសពីគូស្នេហ៍មួយចំនួន ក្រោយពីបែកបាក់បែរពាក់មុខយក្សដាក់គ្នា ឬមើលមុខគ្នាមិនចំ។
១/ តារាសម្ដែងជើងចាស់ដ៏មានប្រជាប្រិយភាពនាទសវត្ស៩០ អ្នកនាង អម្ពរ ទេវី ទោះបីជាពេលនេះនាង និង ពេជ្រ ភារុណ មិនមានឈ្មោះជាប្ដីប្រពន្ធដូចពេលមុនក្ដី តែទំនាក់ទំនងអ្នកទាំងពីរមិនបានសាប់សូន្យនោះទេ នៅតែស្រឡាញ់រាប់អានគ្នាដូចបងប្អូនដដែល។ គ្រប់ពេលអ្នកនាង អម្ពរ ទេវី មកលេង ឬ ថតរឿងនៅស្រុកខ្មែរម្ដងៗអតីតស្វាមីតែងតែចាំទទួល នាង នៅប្រលានយន្តហោះ មិនដែលអាក់ខានឡើយ។
២/បើនិយាយពីប្រធានសមាគមសិល្បករខ្មែរ និងជាតារាសម្ដែងអ្នកនាង ចន ច័ន្ទលក្ខិណា និងលោក យុត្ថារ៉ា ឆានី វិញបើទោះបីជាពេលនេះអ្នកទាំងពីមានប្រពន្ធ និងគូកំណាន់ចិត្តរៀងៗខ្លួនទៅហើយក្ដី ការស្រឡាញ់ និងបារម្ភពីគ្នានៅតែមានជានិច្ច។ ជាក់ស្ដែងនៅពេលម្ដាយមានជម្ងឺឈឺថ្កាត់ ឬ ប្រពន្ធ យុត្ថារ៉ា ឆានី សម្រាលកូនពួកគេបានបង្ហាញក្ដីបារម្ភ និងបានទៅសួរសុខទុក្ខគ្នាទៅវិញទៅមកទៀតផង។
៣/ក្រឡេកមកចាប់អារម្មណ៍ពិធីការិនីចាស់វស្សាអ្នកនាង គង់ សុជាតិ និង លោក ម៉ៅ វិសាលភាព ក្រោយពីលែងលះគ្នាអ្នកទាំងពីរនៅតែរក្សាទំនាក់ទំនង និងស្រឡាញ់រាប់អានគ្នាដដែលមិនបានផ្លាស់ប្ដូរអ្វីនោះទេ។ តួយ៉ាងនៅថ្ងៃមង្គលការប្អូនប្រុសខ្លួន គង់ សុជាតិ និងអតីតស្វាមីបានថតរូប និងបង្ហាញភាពរួសរាយរាក់ទាក់ដាក់គ្នា ធ្វើឲ្យភ្ញៀវចូលរួមក្នុងពិធីបានកោតសរសើរយ៉ាងខ្លាំងចំពោះទំនាក់ទំនងមួយនេះ។
៤/ចំពោះអ្នកមេម៉ាយចាយរាង សុខ សោម៉ាវត្តី បន្ទាប់ពីលែងលះស្វាមីលោក ទូច ដាណារ៉ា ជាកូនប្រុសឯកឧត្ដម ទូច ណារ៉ុថ រួចមកមិនបានខឹងឬស្អប់មានគំនុំគំកួនជាមួយគ្នានោះទេ នៅតែស្រឡាញ់ និងរក្សាទំនាក់ទំនងចំពោះគ្នាជានិច្ច។ នៅពេលខួបកំណើតកូនស្រីជាតំណក់ឈាមរួមគ្នារវាងអ្នកពីម្ដងៗពួកគេ តែងតែចូលរួម និងបានជូនពរកូនស្រីក្នុងថ្ងៃពិសេស ហើយថតរូបយ៉ាងផ្អែមល្ហែមជាមួយគ្នាទៀតផង៕