តាម​ពិត​ គ្រូ​បង្វឹក​កម្ពុជា​កម្រិត​ A-License មាន​តែ​១២​នាក់​នេះ​

  • 2018-01-29 04:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​បាល់ទាត់​​ដែល​មាន​សញ្ញាបត្រ​កម្រិត​ A-License ​​ជា​ជន​ជាតិ​ខ្មែរ​មាន​​​មិន​ច្រើន​ទេ​នៅ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ប្រាក់ សុវណ្ណារ៉ា​ អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​ និង​អតីត​គ្រូ​បឹងកេត​ប្រាប់​ថា សព្វ​ថ្ងៃ​​គ្រូ​បង្វឹក​បាល់ទាត់​​ដែល​មាន​សញ្ញាបត្រ​​កម្រិត​ A-License ​​ជា​ជន​ជាតិ​ខ្មែរ​​​មាន​តែ​១២នាក់​ប៉ុណ្ណោះ​បូករួម​ទាំង​រូប​លោក​ម្នាក់​ផង។

១- ប្រាក់ សុវណ្ណារ៉ា អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ ​បឹងកេត​ និង​ណាហ្គាវើល​

លោក ប្រាក់ សុវណ្ណារ៉ា​

២- ទេព ឡុងរចនា គ្រូ​បង្វឹក​ក្រសួង​ការពារ​ជាតិ​

លោក ទេព ឡុងរចនា​

៣- មាស ចាន់ណា គ្រូ​បង្វឹក​ណាហ្គាវើល​

លោក មាស ចាន់ណា​

៤- កែវ កុសល គ្រូ​បង្វឹក​បឹងកេត​​

លោក កែវ កុសល​ (កណ្តាល)

៥- ភា សុភ័ក្ត្រា គ្រូ​ជំនួយ​ក្រសួង​ការពារ​ជាតិ​​

លោក​ ភា សុភក្ត្រា​

៦- អ៊ុង កនយ៉ានិត គ្រូ​ជំនួយ​ជម្រើស​ជាតិ​កម្ពុជា​

លោក អ៊ុង កនយ៉ានិត

៧- ហុក សុជីវន្ត គ្រូ​​បង្វឹក​វិសាខា

លោក ហុក សុជីវន្ត​

៨- ហុក សុចិត្ត្រា​ អ្នក​ចាត់ការ​វិសាខា​

លោក ហុក សុចិត្ត្រា​

៩- ប្រាក់ វុទ្ធី គ្រូ​បង្វឹក​​អគ្គិសនី​កម្ពុជា​​

លោក ប្រាក់ វុទ្ធី​

១០- សែម សំណាង អតីត​គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន (លោក​​ទទួល​បាន​សញ្ជាតិ​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​មិថុនា ឆ្នាំ​២០១៦)​​

លោក សែម សំណាង​

១១- គឹម ភក្តី​ គ្រូ​ជំនួយ​នៅ​សាលា​បាល់ទាត់​បាទី​​

លោក គឹម ភក្តី (រូបថតរបស់ Kim Pheakdey)

១២- ឡុង រិទ្ធា គ្រូ​​យុវជន​នៅ​សាលា​បាល់ទាត់​បាទី​​

លោក ឡុង រិទ្ធា (រូបថតរបស់ Rithea Long)

អត្ថបទ៖ ជាន ចាន់រ៉ា