មូលហេតុ​នេះ​សោះ​ ទើប​​ Jack Ma ដាក់​ឈ្មោះ​ក្រុមហ៊ុន​​​ថា​ Alibaba

  • 2018-01-29 06:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alibaba ជា​ឈ្មោះ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ដ៏​ធំ​មួយ​របស់​ប្រទេស​ចិន​ ដែល​បង្កើត​ដោយ​មហាសេដ្ឋី​ Jack Ma។ ឈ្មោះ​នេះ​ផ្ទាល់​កើត​ចេញ​ពី​ការ​គិត​​របស់​​ស្ថាបនិក​ក្រុមហ៊ុន។

ផ្អែក​តាម​​បទ​សម្ភាសន៍​​​នៅ​ឆ្នាំ​ ២០០៦ ជា​មួយ​​កម្មវិធី​របស់​ទូរទស្សន៍​ CNN លោក​ Jack Ma អាច​រក​ឈ្មោះ​ដាក់​ឲ្យ​ក្រុមហ៊ុន​របស់​ខ្លួន​ ​នៅ​ហាង​កាហ្វេ​មួយ​នា​ទីក្រុង​ San Francisco។ ពេល​នោះ​ លោក​បាន​សួរ​​ទៅ​កាន់​អ្នក​រត់​តុ​ ​ដើម្បី​​ចង់​ដឹង​​ថា​គេ​ធ្លាប់​​ឮ​​អំពី​​ឈ្មោះ​ Alibaba ឬ​អត់។

នៅ​ពេល​នោះ​លោក​ Jack Ma បាន​និយាយ​ទៅ​កាន់​អ្នក​រត់​តុ​ថា ៖ "តើ​អ្នក​ដឹង​អ្វី​អំពី​ Alibaba?”។ អ្នក​រត់​តុ​​ឆ្លើយ​ថា​ ៖ ”Open Sesame”។ លោក​ Jack Ma បន្ត​និយាយ​តែ​ឯង​ថា ៖ "នេះ​ហើយ​ជា​ឈ្មោះ”។ បន្ទាប់​មក​ទៀត​អតីត​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​រូប​នេះ​ បាន​បន្ត​​ដើរ​សួរ​អ្នក​នៅ​តាម​ផ្លូវ​ ថា​តើ​ពួក​គេ​ស្គាល់​ឈ្មោះ​ Alibaba ឬ​អត់។ មិន​ថា​តែ​ពួក​គេ​មក​ពី​ណា សុទ្ធ​តែ​បាន​ឆ្លើយ​ថា បាន​ស្គាល់​ពី​ឈ្មោះ​នេះ។

Open Sesame ជា​ពាក្យ​​មន្តអាគម​ដែល​អាច​បើក​មាត់​រូង​ភ្នំ​ ដែល​ជា​កន្លែង​ចោរ​​លាក់​កំណប់។ ​

មហាសេដ្ឋី​ចិន​រូប​នេះ​ និយាយ​ថា​ចូល​ចិត្ត​ឈ្មោះ​ Alibaba ​​ព្រោះ Alibaba (តួអង្គ​ក្នុង​រឿង​ព្រេង) ​ជា​មនុស្ស​ចិត្ត​ល្អ, ជា​អ្នក​ជំនួញ​វៃ​ឆ្លាត និង​ចេះ​ជួយ​ភូមិ​របស់​​ខ្លួន​ទៀត​ផង។ ដើម​ឡើង​លោក​ Jack Ma ចង់​ដាក់​ឈ្មោះ​ថា​ Ali Mama ដោយ​សារ​តែ​ Baba ជា​ភាសា​ចិន​​មាន​ន័យ​ថា​ឪពុក​ ប៉ុន្តែ​ចុង​ក្រោយ សម្រេច​ប្រើ​ Alibaba៕​​

​​​​​​​​​​

ប្រភព៖ USAtoday   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
បិទ