Kagawa និង Okazaki នរណា​មាន​​​ថ្លៃ​ពលកម្ម​ច្រើន​ជាង?

  • 2018-01-29 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ពី​កីឡាករ​ជប៉ុន​ដែល​លេច​មុខ​មាត់​ខ្លាំង​នៅ​ក្នុង​លីគ​តំបន់​អឺរ៉ុប​ Shinji Kagawa និង Shinji Okazaki ហាក់​លេចធ្លោ​ជាង​គេ។

Kagawa ចាប់​តាំង​ពី​ចាកចេញ​ពី​ក្រុម​បិសាច​ក្រហម Manchester United  វិល​មក​ចូលរួម​ជាមួយ Dortmund វិញ​កាល​ពី​ឆ្នាំ​២០១៤ គេ​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​មិន​អាច​ខ្វះ​បាន​ម្នាក់​សម្រាប់​ក្លឹប។ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​គេ​ទើប​ជួយ Dortmund ស្មើ Freiburg ២-២។ ងាក​មើល​តម្លៃ​ពលកម្ម​វិញ កីឡាករ​មាន​ប្រភព​ចេញ​ពី​អាស៊ី​​រូប​នេះ​ទទួល​បាន​ក៏​មិន​ណយ​ដែរ​គឺ​៩​ម៉ឺន​ផោន (ជាង​១២​ម៉ឺន​ដុល្លារ​) ក្នុង​មួយ​សប្ដាហ៍។

សម្រាប់​ Shinji Okazaki វិញ​រូប​គេ​ចាប់​ផ្ដើម​មាន​អ្នក​ស្គាល់​ច្រើន​ បន្ទាប់​ពី​ឆ្នាំ​ដំបូង​ផ្លាស់​មក Leicester City ជួយ​ក្រុម​ឈ្នះ​ពាន  Premier League  សឹង​មិន​ជឿ។ ក្នុង​កុងត្រា​៤​ឆ្នាំ Okazaki ទទួល​បាន​ថ្លៃ​នឿយហត់​៦​ម៉ឺន​ផោន (ជិត​៨,៥​ម៉ឺន​ដុល្លារ) ក្នុង​មួយ​សប្ដាហ៍៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី