ស្រីស្អាត ណាតាហ្សាចង់ឃើញ Booysen សម្រេចបំណងមួយនៅកម្ពុជា
- 2018-01-30 23:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាត ណាតាហ្សាចង់ឃើញ Booysen សម្រេចបំណងមួយនៅកម្ពុជា
ចន្លោះមិនឃើញ
សង្សារបណ្តូលចិត្តរបស់តារាបាល់ទាត់ Shane Booysen គឺកញ្ញា ណាតាហ្សាពិតជាសប្បាយរីករាយណាស់ដែលបានសំណព្វចិត្តរបស់ខ្លួនបន្តអាជីពបាល់ទាត់នៅប្រទេសកម្ពុជាទៀត និងចង់ឃើញកីឡាកររូបនេះសម្រេចបានក្តីប្រាថ្នាដ៏សំខាន់មួយ។
កីឡាករបាល់ទាត់មកពីអាហ្វ្រិកខាងត្បូង Shane Booysen បានសម្រេចចូលរួមជាមួយក្លឹបកំពូលកម្ពុជាព្រះខ័នរាជស្វាយរៀង បន្ទាប់ពីចាកចេញពីភ្នំពេញក្រោនដែលរូបគេធ្លាប់ជ្រកបាន៣រដូវកាលពោលគឺតាំងពីឆ្នាំ២០១៥។ រូបគេពិតជារីករាយដែលបានចូលរួមជាមួយក្លឹបកំពូលមួយនេះ និងប្តេជ្ញាជួយស្វាយរៀងឲ្យទទួលបានលទ្ធផលល្អ។
Shane បានបញ្ជាក់ថា តាមពិតទៅមានក្លឹបបាល់ទាត់ក្រៅពីប្រទេសកម្ពុជាមួយចំនួនបានទាក់ទងរូបគេ ជាពិសេសក្លឹបនៅប្រទេសម៉ាឡេស៊ី ប៉ុន្តែរូបគេបានបដិសេធ ដោយសារការស្រលាញ់ចូលចិត្តកម្ពុជា និងចង់ជួយដល់វិស័យបាល់ទាត់កម្ពុជា។
ការមិនចេញទៅលេងនៅប្រទេសផ្សេងគឺស្របតាមបំណងប្រាថ្នារបស់កញ្ញាណាតាហ្សាដែលមិនចង់ឲ្យបុរសជាទីស្រលាញ់របស់ខ្លួនចេញទៅឆ្ងាយ។ តារាសម្តែងរូបនេះបាននិយាយថា អ្វីដែលចង់បានឃើញបំផុតសម្រាប់ Shane Booysen គឺទទួលបានសញ្ជាតិកម្ពុជា។ Shane ពិតជាស្រលាញ់ប្រទេសកម្ពុជា និងចង់ជួយបាល់ទាត់កម្ពុជាខ្លាំង ដូច្នេះពិតជាមិនចង់ទៅណាឆ្ងាយពីកម្ពុជាឡើយ។ អ្វីដែលពិសេសទៀតនោះគឺរូបគេចង់ទទួលបានសញ្ជាតិកម្ពុជា។
កីឡាករអាយុ២៧ឆ្នាំ Shane Booysen ជាសមាជិកដ៏សំខាន់មួយរូបដែលជួយក្លឹបភ្នំពេញក្រោនឈ្នះជើងឯកលីគបាល់ទាត់កំពូលកម្ពុជារដូវកាល២០១៥។ យ៉ាងណា រដូវកាល២០១៦រូបគេបានរបួសខ្លាំងដែលត្រូវសម្រាកព្យាបាលអស់រយៈពេលច្រើនខែ។ បន្ទាប់ពីជាសះស្បើយពីរបួស រូបគេមានទម្រង់លេងធ្លាក់ចុះរហូតដល់ឆ្នាំ២០១៧៕
ស្វាយរៀងតែងតាំងគ្រូបរទេសថ្មីជំនួស សុំ វ៉ាន់ដេត ក្រោមហេតុផលនេះ
ព័ត៌មានអំពីលីគបាល់ទាត់កំពូលកម្ពុជា
ព័ត៌មានអំពីក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង