តែមួយក្បាច់អាចឆែកដឹង iPhone ថ្មី​ឬ​មួយ​​ទឹក​មក​ពី​ស្រុក​គេ

  • 2018-02-01 00:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​ដែល​ជា​ដើម​កំណើត​របស់​ក្រុមហ៊ុន Apple ក៏​ដូច​ជា​ទីផ្សារ​ធំៗ​មួយ​ចំនួន​ផ្សេង​ទៀត​ជុំវិញ​ពិភពលោក រមែង​ដាក់​លក់ iPhone បី​ប្រភេទ​រួម​មាន​របស់​ថ្មី, Refurbished (ម៉ាស៊ីន​ជួសជុល​ថ្មី) និង Replacement។

អ្វី​ដែល​ខុស​គ្នា​គឺ​ទាក់ទង​គុណភាព​និង​តម្លៃ ម្ល៉ោះ​ដើម្បី​ជៀសវាង​ការ​ចាញ់បោក​ជន​ខិលខូច​មួយ​ចំនួន​ដែល​ឆ្លៀត​ឱកាស​យក iPhone ប្រភេទ Refurbished ឬ Replacement មក​លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក ព្រម​ទាំង​កំណត់​តម្លៃ​ស្មើ​របស់​ថ្មី ម្ល៉ោះ Sabay បង្ហើប​ពី​វិធី​ងាយ​ស្រួល​ក្នុង​ការ​កំណត់​សម្គាល់​ឲ្យ​ដាច់ស្រេច​រវាង​ប្រភេទ​ទាំង​បី។​

១.ចូល​ទៅ​កាន់ Settings

២.ចុច​លើ General > រើស​យក About

៣.ស្វែងរក​លេខ Model នៅ​ផ្នែក​ខាង​ក្រោម (ឧទារហណ៍: MN572LL/A)

រូបតំណាងម៉ាស៊ីន Replacement

៤.យក​តួ​អក្សរ​ខាង​មុខ​មក​សម្គាល់​ពី​ប្រភេទ​ម៉ាស៊ីន

  • ផ្តើមដោយអក្សរ M ជា​ផលិតផល​ថ្មី​សុទ្ធសាធ​ដែល​អ្នក​អាច​ទិញ​ទៅ​ប្រើប្រាស់​បាន
  • ផ្តើមដោយអក្សរ F ជា​ម៉ាស៊ីន Refurbished (ជា​ផលិតផល​ខូច​ដែល Apple យក​មក​ជួសជុល​ឡើង​វិញ ហើយ​ធម្មតា​នៅ​ក្រៅ​ស្រុក​គេ​លក់​តម្លៃ​ថោក​ស្មើ​របស់​មួយ​តឹក)
  • ផ្តើមដោយអក្សរ N ជា​ម៉ាស៊ីន Replacement (ជា​ផលិតផល​ដែល​អតិថិជន​យក​ទៅ​ប្តូរ​ថ្មី ក្នុង​លក្ខខណ្ឌ​នៅ​មាន​ធានា ពុំ​តែ​យើង​មិន​អាច​ដឹង​ពី​គុណភាព​នៃ​ម៉ាស៊ីន​ប្រភេទ​នេះ​បាន​ទេ)។
រូបតំណាងម៉ាស៊ីនផលិតផលថ្មី

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ osxdaily   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម