Oppo ចេញ​លក់ F5 ពណ៌​ថ្មី បើក​ឆាក​មុន​ថ្ងៃ Valentine មក​ដល់

  • 2018-01-31 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ប្រទេស​ចិន​ភាគ​ច្រើន កំពុង​ស្វះស្វែង​ចេញ​ផលិតផល​ថ្មី​ដើម្បី​អបអរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ចិន​ខាង​មុខ ប៉ុន្តែ​ក្រឡេក​ទៅ​មើល Oppo របស់​ម៉ាឡេស៊ី​ក៏​ប្រកាស​ចេញ​លក់​នូវ​ម៉ូដែល F5 ពណ៌​ថ្មី Dashing Blue (ខៀវ) ក្នុង​គោលដៅ​ស្វាគមន៍​ការ​មក​ដល់​នៃ​ទិវា​ក្ដី​ស្រលាញ់។

ជម្រើស​ពណ៌​ទី ៤ មួយ​នេះ​តម្លៃ​ក៏​មិន​ខុស​ពី ៣ ពណ៌​ឯ​ទៀត ដោយ​ថ្លៃ​ប្រហែល ៣៣០ ដុល្លារ​ដូច​កាល​ចេញ​លក់​ដំបូង​ក្នុង​ទីផ្សារ​ម៉ាឡេស៊ី។ លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ដូច​ជំនាន់​មុន​ដោយ​ប្រើ​អេក្រង់ ៦ អ៊ីញ កម្រិត FullHD (២ ១៦០ x ១ ០៨០ ភីកសែល) ដំណើរការ​លើ Android 7.1 Nougat និង ColorOS 3.2។

ប្រើ​បន្ទះ​ឈីប MediaTek Helio P23 មាន RAM 4GB/ROM 32GB និង​ប្រភេទ RAM 6GB/ROM 64GB (តម្លៃ​ខ្ពស់​ជាង​គ្នា) ហើយ​ប្រើ​កាមេរ៉ា​ក្រោយ 16MP ចំណែក​ខាង​មុខ 20MP ភ្ជាប់​មុខងារ AI Beauty បន្សំ​មុខងារ Facil Unlock ជាមួយ​ថាមពល​ថ្ម​ធំ ៣ ២០០ mAh។

ប្រភព: http://technave.com/gadget/OPPO-F5-Dashing-Blue-edition-coming-soon-on-Valentine-s-Day-11458.html

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ technave   ប្រែ​សម្រួល៖ កៅ រក្សា