បុរស​ម្នាក់​បង្ហាញ​វិធី​ដំឡើង​មេមូរី​ iPhone ដល់​ ៥១២ GB សូម្បី​បុគ្គលិក​ Apple ក៏​ភ្ញាក់​

  • 2018-02-01 04:52:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ដែល​មាន​គណនី​ YouTube ឈ្មោះ​ Federico Cerva បាន​បង្ហោះ​វីដេអូ​មួយ​ ដែល​មាន​បង្ហាញ​អំពី​ដំណើរ​ការ​ដំឡើង​អង្គ​ផ្ទុក​ទិន្នន័យ​ iPhone 7 ដល់​ទំហំ​ ៥១២ GB។

ក្រោយ​ពី​​ឆ្លង​កាត់​​ការ​ដោះ​ដូរ​គ្រឿង​បន្លាស់​ជា​ច្រើន​ដំណាក់​កាល​ iPhone 7 ដែល​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ដល់​ ៥១២ GB បាន​លេច​រូបរាង​ឡើង។ គេ​អាច​​ដំឡើង​អង្គ​ផ្ទុក​ទិន្នន័យ​បាន​តាម​រយៈ​ការ​ប្ដូរ​ប្រើ​ ឈីប ដែល​ផលិត​ឡើង​ដោយ​​ក្រុមហ៊ុន​​ Union Repair ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ Shenzhen ​ប្រទេស​ចិន។

ក្រោយ​ពី​​ដំឡើង​បាន​សម្រេច​ បុរស​ខាង​លើ​ក៏​បាន​នាំ​យក​ iPhone 7 របស់​ខ្លួន​ទៅ​បង្ហាញ​ដល់​បុគ្គលិក​នៅ​ហាង​ Apple ដែល​ធ្វើ​ឲ្យ​ពួក​គេ​ភ្ញាក់​ផ្អើល​ និង​នឹក​ស្មាន​មិន​ដល់។

iPhone 7 ខាង​លើ​មិន​មែន​ជា​​​ iPhone ដំបូង​គេ​​ក្នុង​លោក​ដែល​មាន​​​ទំហំ​ ៥១២ GB ​នោះ​ ព្រោះ​ថា​កាល​ពី​ដើម​ខែ​ធ្នូ​ ឆ្នាំ​ ២០១៧ ក្រុមហ៊ុន​ Union Repair ​បាន​បង្ហាញ​​ចេញ​ iPhone ដំបូង​គេ​មាន​ទំហំ​ ៥១២ GB រួច​មក​ហើយ៕​​​​​ ​​

​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង