រក​ណា​មាន! ស្អាត ខ្ពស់ ស​ខ្ចី​ញេញ ហើយ​វាយ​បាល់​ម៉ាអេម​ទៀត

  • 2018-02-02 08:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់​ពេល​បង្ហាញ​ខ្លួន​ប្រកួត​ម្ដង​ៗ​កីឡា​ការិនី​បាល់ទះ​ កាហ្សាក់ស្ថាន Sabina Altynbekova តែងតែ​ទទួល​ប្រជាប្រិយ​ភាព​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា​និង​ក្រុម​សារព័ត៌មាន​ ដោយ​សារ​សម្រស់​និង​រូបរាង​របស់​នាង។

ស្រី​ស្អាត​កម្ពស់​១,៨២​ម៉ែត្រ ចាប់​ផ្ដើម​មាន​គេ​ស្គាល់​ខ្លាំង​ដំបូង​ ពេល​ដែល​នាង​ចូលរួម​ជាមួយ​ជម្រើស​ជាតិ​​បាល់ទះ​នារី​កាហ្សាក់ស្ថាន​អាយុ​ក្រោម​១៩​ឆ្នាំ​ ក្នុង​កម្មវិធី​ប្រកួត Asian Women’s Championship នៅ​តៃប៉ិ កាល​ពី​ឆ្នាំ​២០១៤ កាល​នោះ​ទើប​តែ​មាន​អាយុ​១៧​ឆ្នាំ​ប៉ុណ្ណោះ។ ដោយ​សារ​សម្រស់​ទាក់ទាញ​ Altynbekova បាន​ល្បី​ពេញ​អ៊ីនធឺណិត​នៅ តៃប៉ិ។

២០១៥ Altynbekova បច្ចុប្បន្ន​វ័យ​២១ បាន​ទៅ​ចូលរួម​ជាមួយ​ក្លឹប​បាល់ទះ​នារី​ជប៉ុន GSS Sunbeams តែ​​រស់​នៅ​ទី​នោះ​មិន​បាន​យូរ​ទេ។ ​យោង​តាម​ការ​ប្រកាស​របស់​ក្លឹប​នៅ​ឆ្នាំ​ដដែល​ Altynbekova បាន​សម្រេច​ចិត្ត​ចេញ​ពី​ជប៉ុន​មក​កាហ្សាក់ស្ថាន​វិញ ក្រោម​​មូលហេតុ​មាន​បញ្ហា​ជំងឺ។បច្ចុប្បន្ន Altynbekova នៅ​តែ​ជា​ជម្រើស​ជាតិ​កាហ្សាក់ស្ថាន​លេង​តួនាទី​​នៅ​កណ្ដាល៕​​

ទស្សនាការ​លេង​របស់ Altynbekova ពេល កាហ្សាក់ស្ថាន ជួប​ចិន

អត្ថបទ៖ ហេង សុធារិទ្ធិ