ភូមិ​ត្រី​ឆ្អើរ​ព្រែក​ក្មេង ​ស្រុក​ល្វាឯម​ ជួប​វិបត្តិ​ខ្សត់​ត្រី​ធ្វើ​ ៤​ឆ្នាំ​ជាប់​គ្នា

  • 2018-02-05 08:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិ​ផលិត​ត្រី​ឆ្អើរ​ត​កូន​ត​ចៅ​ធំ​មួយ​ នៅ​ស្រុក​ល្វាឯម ខេត្តកណ្ដាល ​កំពុង​ជួប​បញ្ហា​អត់​ត្រី​សម្រាប់​ឆ្អើរ​៤​ឆ្នាំ​ជាប់​គ្នា​។

អ្នក​ភូមិ​ម្នាក់​ដែល​ប្រកប​របរ​ឆ្អើរ​ត្រី​ត​តាំង​ពី​ដូន​តា​ និង​ជា​អ្នក​ឆ្អើរ​ត្រី​ធំ​ប្រចាំ​ភូមិ​ អ្នកស្រី ណន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ រយៈ​ពេល​៣​ ទៅ ៤​ឆ្នាំ​នេះ​ផល​ត្រី​ ដែល​រក​មក​សម្រាប់​ឆ្អើរ​នេះ​ធ្លាក់​ចុះ​សឹង​តែ​រក​មិន​បាន​ឆ្អើរ​ផង ឆ្នាំ​នេះ​ខ្សត់​ត្រី​ជាង​ឆ្នាំទៅ​ទៀត ឆ្នាំ​នេះ​បាន​តែ​សឹង​មិន​បាន​ ៥ពាន់​ចង្កាក់​ផង​ កាល​មុន​វិញ​មិន​ក្រោម ​៣​ទៅ ៥​ម៉ឺន​ចង្កាក់​ទេ​ក្នុង​មួយ​ឆ្នាំៗ​នោះ។

អ្នក​ភូមិ​ម្នាក់​ទៀត​អ្នក​ស្រី​​ ឈៀង នី បាន​លើក​ឡើង​ថា​ ឆ្នាំនេះ​រក​សឹង​មិន​បាន​​១០០ចង្កាក់​ផង ខ្សត់​រក​មិន​បាន​៣-៤ឆ្នាំ​ហើយ​។

ផល​ត្រី​ធ្លាក់​ចុះ​នេះ​មាន​មូល​ហេតុ​ធំ​២​ ដែល​អ្នក​ភូមិ​​ធ្វើ​ត្រី​ឆ្អើរ​ត​កូន​ត​ចៅ​​មួយ​នេះ​លើក​ឡើង​ ​១គឺ​ការ​នេសាទ​ដាក់​ស្បៃ​មុង​ខុស​ច្បាប់​មាន​កាន់​តែ​ច្រើន​ និង២​ ត្រី​ពុល​មក​ពី​ការ​បាញ់​ថ្នាំ​ឈូក និង​​​ស្រែ​របស់​អ្នក​ភូមិ។

​គួរ​បញ្ជាក់​ថា ឆ្នាំ​នេះ​ត្រី​ឆ្អើរ​ដែល​អ្នក​ភូមិ​ព្រែក​ក្មេង​នេះ​លក់​ចេញ​មាន​តម្លៃ ​៦រយ​រៀល​ក្នុង​មួយ​ចង្កាក់។ នៅ​​ភូមិ​ព្រែក​ក្មេង​នេះ​មាន​ប្រជាជន​ប្រមាណ​​៨០​ភាគរយ ប្រកប​របរ​នេសាទ​ និង​ឆ្អើរ​ត្រី និង២០ភាគ​រយ​ ជា​កសិករ​ធ្វើ​ស្រែ​ប្រាំង ដាំ​កក់ និង​ឈូក​៕

ចុចអាន៖

អត្ថបទ៖ លន ហ្សាឌីណា​