កូនប្រុសតារាកំប្លែង ស៊ុន ណារីម៉ូនីកា មានជំងឺធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់
- 2018-02-06 11:02:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនប្រុសតារាកំប្លែង ស៊ុន ណារីម៉ូនីកា មានជំងឺធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់
ចន្លោះមិនឃើញ
កូនប្រុសអ្នកនាង ស៊ុន ណារីម៉ូនីកា កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ នេះតាមលោក អ៊ឹម ជីវ៉ា បង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនប៉ុន្មាននាទីមុននេះ។
ក្នុងសារដ៏វែងអមដោយរូបភាពជាច្រើនសន្លឹកនោះ លោក អ៊ឹម ជីវ៉ា បានសរសេរថា «កូនប្រុសតារាចម្រៀង និងកំប្លែង ស៊ុន ណារីម៉ូនីកា គឺលោក ស៊ុន តារាឡង់ឌី បានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យលោកសង្ឃ ដោយសារជំងឺដំបៅសួត និងទឹកនោមផ្អែមធ្ងន់ធ្ងរ ។
លោក អ៊ឹម ជីវ៉ា បន្តទៀតថា «ពេលខ្ញុំបាទទៅសួរសុខទុក្ខដល់មន្ទីពេទ្យ អ្នកនាង ស៊ុន ណារីម៉ូនីកា បាននិយាយទាំងទឹកភ្នែកថា កូនរបស់អ្នកនាងមានជំងឺនេះជាយូរឆ្នាំមកហើយ រហូតធ្វើឲ្យអ្នកនាងសម្រេចចិត្តលក់ផ្ទះអស់ពីខ្លួនដើម្បីយកមកព្យាបាលកូន តែមកដល់ពេលនេះអ្នកនាងពិតជាគ្មានលទ្ធភាពព្យាបាលទៀតទេ ដោយសារមួយថ្ងៃៗត្រូវចំណាយច្រើនពេក ណាមួយអ្នកនាងមិនសូវមានចំណូលផង អ្នកនាងមិនដឹងធ្វើយ៉ាងម៉េចទៀតទេ ។
អ្នកនាង ស៊ុន ណារីម៉ូនីកា គឺជាតារាកំប្លែងដ៏ឆ្នើមមួយរូបដែលធ្លាប់ជាអតីតសមាជិកក្រុមនាយកុយ នាយក្រឹម ហើយតារាកំប្លែងរូបនេះបានចាកចេញពីប្រទេសកម្ពុជាអំឡុងឆ្នាំ ២០០៨ ដើម្បីរស់នៅប្រទេសបារាំង និងត្រឡប់មករស់នៅស្រុកខ្មែរវិញប៉ុន្មានឆ្នាំនេះ។