ដឹង​រឿង​ទាំង​នេះ អ្នក​នឹង​​លែង​ឆ្ងល់​ហេតុ​អ្វី​ ថេណា ទទួល​កាដូ​ពិសេស​ពី YouTube

  • 2018-02-09 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថេណា តារាចម្រៀងOriginal Songវ័យក្មេង មកពីខេត្ត កោះកុង បានធ្វើឱ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំងពីដំណឹងទទួលបាន កាដូ ជាផ្លាក់ Youtube ពណ៌ទឹកប្រាក់ដ៏ប្រណិត ពីក្រុមហ៊ុន Youtube ។ តែប្រហែលជាមិនដឹងទេថាតើសិល្បៈករម្នាក់នេះធ្វើអ្វីខ្លះទើបបានកាដូដ៏មានតម្លៃមួយនេះ?

រូបថេណាផ្តល់ឱ្យ

តាមរយៈការផ្តល់បទសម្ភាសផ្ទាល់របស់ Sabay ថេណា ប្រាប់ឱ្យដឹងថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្តមែនទែនដែលទទួលបានកាដូមួយនេះពីខាង Youtube ហើយគេបានខ្ចប់ផ្ញើមកយ៉ាងស្អាតតាមរយៈប្រៃសណីយ៍»។ ហើយរង្វាន់នេះ បានផ្ញើមកជាកិត្តិយសដោយសារ Channel Youtube របស់ថេណា ដែលតែងតែបញ្ចេញបទចម្រៀងថ្មីៗរបស់ខ្លូនមានការ គាំទ្រ ឬ ចុច Subscribe ច្រើនជាង ១ សែនអ្នក ទើបក្រុមហ៊ុន Youtube ផ្តល់ជូនកាដូដ៏ពិសេសមួយនេះ។ ហើយរូបគេក៏ដាក់គោលដៅយក កាដូ Youtube ពណ៌មាសឱ្យបានឆាប់ៗដែរ។

កាដូពី Youtube

អ្វីដែលគួរឱ្យកោតសរសើរនោះ ថេណា តែម្នាក់ឯងបានធ្វើការងារទាំងអស់ ទាំងការនិពន្ធបទចម្រៀងថ្មី ទាំងនិពន្ធបទភ្លេង និងបញ្ចូលភ្លេងដោយខ្លួនឯង នៅឯស្ទីតយូខេត្តកោះកុង ហើយក៏ជាអ្នកកាត់តវីដេអូ lyric ដ៏មានភាពច្នៃប្រឌិតទាំងអស់នោះដោយខ្លួនឯងផ្ទាល់ នេះបើតាមការបកស្រាយបញ្ជាក់របស់ ថេណា។

ថេណា

ថេណា បានប្រើប្រាស់ពេលវាលារបស់ខ្លួនស្ទើរតែពេញមួយថ្ងៃពេញដើម្បីធ្វើការងារតែលើការនិពន្ធបទចម្រៀងថ្មី ហើយនឹងធ្វើការ Upload និង គ្រប់គ្រង Channel Youtube ដោយខ្លួនឯងទៀតផង៕

បទ លាក់ទុក លើ Channel Youtube ផ្លូវការរបស់ ថេណា

អត្ថបទ៖ Sunny