ក្រោយបញ្ចេញវីដេអូសិច អតីតប្ដី ពិធីការិនីអង់គ្លេស កំពុងត្រូវបានប៉ូលីសតាម
- 2018-02-08 13:59:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយបញ្ចេញវីដេអូសិច អតីតប្ដី ពិធីការិនីអង់គ្លេស កំពុងត្រូវបានប៉ូលីសតាម
ចន្លោះមិនឃើញ
ខាងកម្លាំងសមត្ថកិច្ចកំពុងតែស៊ើបអង្កេតទៅលើ Katie Price ថាបានបង្ហាញខ្សែអាត រួមរ័ក្សរបស់ Alex Reid អតីតស្វាមីឲ្យទូរទស្សនិកជនដឹង។
តាមសេចក្ដីរាយការណ៍ពី The Sun បានឲ្យដឹងថា ពិធីការិនីក្នុងវ័យ ៣៩ឆ្នាំ Katie Price បានបង្ហាញទៅសមាជិកទាំង៤០របស់ Celebrity Big Brother ក្នុងកម្មវិធី “Bit On The Side” ឲ្យពួកគេបានឃើញរូបភាពក្នុងទូរសព្ទរបស់នាង ហើយក្នុងនោះ ខ្សែអាត់រួមរ័ក្សរបស់អតីតស្វាមីនាង។ បញ្ហានេះ តាមព័ត៌មាន ពិធីការិនី និងជាតារាចម្រៀងរូបនេះ កំពុងត្រូវបានប៉ូលិសតាមដាន។
ទោះជាយ៉ាងណា គេក៏មិនដឹងច្បាស់ទេថា ការចោទប្រកាន់នេះ គឺផ្ដើមចេញពីខាងលោក Reid ឬនរណាម្នាក់នៅស្ទីឌីយោ Elstree ដែលនៅ Borehamwood, Herts តំបន់ភាគខាងត្បូងអង់គ្លេសនៅឡើយ។
បើតាមប៉ូលីសក្នុងតំបន់ បានប្រាប់ Metro ថា “ខាងមន្រ្តីប៉ូលីសយើងកំពុងតែស៊ើបអង្កេតលើបទចោទប្រកាន់លើការលូកលាន់ភាពឯកជននេះហើយ។ ករណីនេះត្រូវបានរាយការណ៍ថាកើតឡើងនៅស្ទីឌីយោ Elstree ក្នុងតំបន់ Borehamwood, Herts នៅចម្លោះម៉ោង១០.៣០នាទីយប់ និង១១យប់ នៅក្នុងថ្ងៃអង្គារ ទី៩ ខែមករា”។
ពាក់ព័ន្ធករណីនេះដែរ សាមីខ្លួន Katie បានប្រាប់ ថា “ឥលូវនេះ Alex Reid បានធ្វើរឿងជាច្រើនមកលើរូបខ្ញុំ តែគាត់ប្រហែលជាភ្លេចហើយថា រូបថត និងវីដេអូរបស់គាត់គឺស្ថិតនៅក្នុងដៃខ្ញុំ។”
ឆ្លើយតបនឹងការគម្រាមអតីតភរិយា លោក Alex វិញ បានប្រាប់ Sunday People ថា “ខ្ញុំបានរាយការណ៍ពីនាងហើយ។ គ្រប់គ្រាន់ គឺវាគ្រប់គ្រាន់ហើយ។ ខ្ញុំឆ្អែតឆ្អន់នឹងការសម្លុត បំពានសិទ្ធិ និងគំរាមក្នុងរយៈពេល៧ឆ្នាំនេះហើយ។ ខ្ញុំឆ្អែតឆ្អន់ហើយ ។ ខ្ញុំត្រូវបានគេបៀតបៀន។ ហើយឥលូវនេះវាដល់ពេលត្រូវបញ្ឈប់ត្រឹមហ្នឹងហើយ។”
ទោះជាយ៉ាងណា ព័ត៌មានចុងក្រោយ មិនទាន់មានបណ្ដឹងផ្លូវការណាមួយ ត្រូវបានដាក់ទៅលើ Katie នៅឡើយទេ។ ដោយឡែក ខាងតំណាងលោក Alex Reid ពុំបានបកស្រាយអ្វី ឡើយនៅពេលនេះ៕