ឱកាសល្អកម្រមាន Nokia 8 កំពុងបញ្ចុះតម្លៃដល់ ៥០ ដុល្លារ នៅខ្មែរ
- 2018-02-10 02:30:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសល្អកម្រមាន Nokia 8 កំពុងបញ្ចុះតម្លៃដល់ ៥០ ដុល្លារ នៅខ្មែរ
ចន្លោះមិនឃើញ
ពេលនេះ ទូរសព្ទ Nokia 8 បញ្ចុះតម្លៃដល់ទៅ ៥០ ដុល្លារឯណោះ និងមានបន្ថែមជូនស្រោមទូរសព្ទ និងកញ្ចក់ការពារ Screen។ នេះបើតាមការឲ្យដឹងពីក្រុមហ៊ុន Nokia នៅកម្ពុជា។
Nokia 8 មានតម្លៃដើម ៥២៥ ដុល្លារ ហើយបញ្ចុះមកត្រឹម ៤៧៥ ដុល្លារ ខណៈការបញ្ចុះតម្លៃពិសេសនេះ គឺដើម្បីអបអរឆ្នាំចិន និងថ្ងៃក្ដីស្រលាញ់។
Nokia 8 មានមុខងារពិសេសម្យ៉ាងដែលទូរសព្ទផ្សេងៗទៀតគ្មាន គឺអាចថត Bothie បាន (ថតកាមេរ៉ាមុខ និងក្រោយ ក្នុងពេលតែមួយព្រមគ្នា និងអាច Live លើ Facebook បានទៀតផង)។
នៅមានទៀត! រាល់ការទិញ Nokia 2 តម្លៃ ១០៩ ដុល្លារ អ្នកនឹងបានអាំងប៉ាវបន្ថែមជា Memory Card ទំហំ 8GB ស្រោមទូរសព្ទ និងកញ្ចក់ការពារ Screen។ ចំណែកឯរាល់ការទិញ Nokia 3 តម្លៃ ១៤៣ ដុល្លារវិញ នឹងបានអាំងប៉ាវបន្ថែមជាអាវយឺត Nokia ស្រោមទូរសព្ទ និងកញ្ចក់ការពារ Screen។
ចាំកាលទៀត តោះ! ទិញទូរស័ព្ទ Nokia ទាំងអស់គ្នាក្នុងឱកាសចូលឆ្នាំចិន កុំខានណា!
សូមមើលលក្ខណៈសម្បត្តិរបស់ Nokia ទាំង ៣ នេះ៖
១. Nokia 8
២. Nokia 3
៣. Nokia 2
សម្រាប់ព័ត៌មានបន្ថែមពីទូរសព្ទ Nokia គ្រប់ប្រភេទ សូមចុច https://www.nokia.com/en_int/phones/ ៕