មិនដែលសរសេររឿងសោះ ស្រាប់តែសាកលេងៗឈ្នះរង្វាន់ចិញ្ចៀនគូស្នេហ៍
- 2018-02-14 09:59:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនដែលសរសេររឿងសោះ ស្រាប់តែសាកលេងៗឈ្នះរង្វាន់ចិញ្ចៀនគូស្នេហ៍
ចន្លោះមិនឃើញ
រឿងរាវស្នេហាដំបូងរបស់បក្ខជន៣គូរទទួល ជយលាភីក្នុងកម្មវិធី ការប្រកួតស្រជែងសរសេររឿងខ្លី របស់ ប្រលោមលោកSabay។ ស្នាដៃ របស់បេក្ខជន ប៉ែន មុនី យី សុភីណែត និង ឃួនស្រីពៅ ជាជើងខ្លាំងដែលមានរឿងរាវស្នេហ៍ដំបូង គួរឲ្យចាប់ឲ្យស្រឡាញ់ និងគួរឲ្យជក់ចិត្ត នៅពេលបានអានសាច់រឿងទាំងនោះ។
ម្ចាស់ជយលាភីលេខ១អ្នកស្រី ប៉ែន មុនី បាននិយាយត្រួសៗ ពីរឿងដែលខ្លួនបានដាក់ប្រកួតថា កំណើតស្នេហ៍អ្នកស្រីចាប់ផ្តើមក្រោមរូបភាពទុកដាក់ពីចាស់ទុំ ដែលភាគីខាងស្រីមិនដែលសូម្បីតែឃើញមុខកូនកំលោះ។ អ្នកស្រីបន្តថាអ្នកស្រីជាមនុស្សម្នាក់មិនចូលចិត្តមនុស្សប្រុសទេ ហើយអ្នកស្រីខឹងណាស់ពេលដឹងថាស្វាមី មកចូលស្ដីដណ្ដឹងអ្នកស្រីខឹងស្វាមីអ្នកស្រីខ្លាំងណាស់ ទើបរឿងនេះអ្នកស្រីដាក់ចំណងជើងថា (ប្រុសដែលខ្ញុំស្អប់) ។ អ្នកស្រី ប៉ែន មុនី « ដំបូងបងខឹងស្វាមីបងណាស់ បងពេលដែលដឹងថាគាត់មកចូលស្ដីបង ។ បងត្រៀមរួចហើយថានិងតវ៉ាជាមួយម្ដាយឪពុក រឿងមង្គលការមួយហ្នឹង។ ប៉ុន្តែមិនទាន់បានតវ៉ាផង ស្រាប់តែចិត្តបងទន់បាត់ទៅហើយព្រោះអំពើល្អរបស់ប្តីបង។» ប្រវត្តិស្នេហ៍ដែលផ្អែមល្ហែមនេះរបស់អ្នកស្រី ប៉ែន មុនី និង ស្វាមីមិន ត្រឹមគួរឲ្យស្រឡាញ់ទេ តែក៏មានភាពខឹងស្អប់ ងងក់ជាច្រើនទៀតផងដែរ។ ក្នុងរឿងពិតនៃស្នេហារបស់អ្នកស្រី ប៉ែន មុនី គឺបានបង្កប់នូវតម្លៃអប់រំមួយថា កុំវាយតម្លៃមនុស្សត្រឹមតែការឃើញនឹងភ្នែក តែត្រូវវាយតម្លៃមនុស្សចំពោះទង្វើគេវិញ។
ក្រៅពីស្នាដៃល្អនេះក៏មាន នៅមានស្នាដៃល្អ ចំនួន២ទៀត ដែលសុទ្ធសឹងជារឿងល្អដូចគ្នា។ ហើយរង្វាន់ទទួលបានរួមមាន លេខ១ បានទៅលើរឿងខ្លីដែលមានចំណងជើងថា (ប្រុសដែលខ្ញុំស្អប់) ទទួលបានរង្វាន់ចិញ្ជៀនគូរស្នេហ៍មួយគូរ លេខ២ បានទៅបេក្ខជន យី សុភីណែត ទទួលបាននាឡិកាគូរស្នេហ៍មួយគូរ និង លេខ៣ បានទៅលើបេក្ខជន ឃួន ស្រីពៅ ដែលទទួលបានសំបុត្រកុន VIP ។ ក្រៅពីស្នាដៃទាំងនេះក៏ត្រូវដាក់ ផ្សព្វផ្សាយក្នុង ប្រវត្តិស្នេហារបស់ពួកគាត់នៅក្នុងវិបសាយ និង App ប្រលោមលោកសប្បាយ ៕