តោះ! មកស្គាល់កសិដ្ឋាន​ចិញ្ចឹម​សត្វ​ទន្សាយ​មុន​គេ​នៅ​កម្ពុជា

  • 2018-02-14 10:42:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ក្រុម​ការងារ​ផ្លូវ​ទៅស្រុកវគ្គ២ បាន​មក​ដល់​កន្លែង​ចិញ្ចឹម​សត្វទន្សាយ​ដ៏​ធំ​មួយ​កន្លែង​នៅរាជធានីភ្នំពេញ ដូច្នេះ​ចង់​ដឹង​ថា កន្លែងចិញ្ចឹម​សត្វទន្សាយ​នេះ​ នៅ​ម្ដុំ​ណា និង​មាន​ដំណើរ​ដើម​ទង​យ៉ាង​ម៉េច សូមតាមដាន​ព័ត៌មាន​ខាង​ក្រោម​នេះ៖

  1.   អ្នកស្រី កែវ ម៉ាឡែន វ័យ​៣០​ឆ្នាំ ជា​ម្ចាស់​កសិ​ដ្ឋាន​ចិញ្ចឹម​ទន្សាយ​ Cambo​farm ដែល​មាន​ទី​តាំង​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម រាជធានី​ភ្នំពេញ​។ ​កសិដ្ឋាន​មួយ​នេះ លក់​ចេញ​នូវ​សត្វ​ទន្សាយ  ​ ទៅ​កាន់​ទី​ផ្សារ​ក្នុង​ស្រុក​ស្ទើរ​គ្រប់​ខេត្ត​ក្រុង និង រាជ​ធានី​។

   2.   អ្នក​ស្រី កែវ ម៉ាឡែន និង ប្តី ​ដាក់​កូន​ទន្សាយ​ឱ្យ​ស៊ី​ចំណី​នៅ​លើ​បង់​អង្គុយ​ មុខ​ផ្ទះ​របស់​ខ្លួន។ ការ​ធ្វើ​អាជីវ​កម្ម​របស់​អ្នក​ស្រី ម៉ាឡែន​ ចាប់​ផ្តើម​ឡើង​ដោយ​ការ​ស្រឡាញ់​សត្វ​ចិញ្ចឹម​។  កាល​នោះ​ នៅ​ឆ្នាំ ២០១០ អ្នក​ស្រី​ និង​ប្តី​ ចាប់​ផ្តើម​ចិញ្ចឹម​ទន្សាយ​តែ​ពីរ បី​ក្បាល​ប៉ុណ្ណោះ​។  

  3.   អ្នក​ស្រី កែវ ម៉ាឡែន កំពុង​ប្រមូល​អាចម៍​ទន្សាយ​ចេញ​ពី​ក្រោម​ទ្រុង  នា​ព្រឹក​មួយ​។ ការ​ចិញ្ចឹម​ទន្សាយ​បាន​ក្លាយ​ជា​ការ​ធ្វើ​អាជីវ​កម្ម​ពិត​ប្រាកដ​នៅ​ឆ្នាំ ២០១២ បន្ទាប់​ពី​អ្នក​ស្រី​ឈប់​ធ្វើការ​ឱ្យ​ក្រុម​ហ៊ុន​ឯក​ជន និង ចង់​មាន​ពេល​វេលា​ច្រើន​ដើម្បី​មើល​ថែ​ទាំ​គ្រួសារ ព្រម​ទាំង​មើល​ឃើញ​ពី​ទី​ផ្សារ​សត្វ​ទន្សាយ​នៅ​កម្ពុជា​។

 

  4.   សម្រាប់​ការ​ធ្វើ​អាជីវ​កម្ម កសិ​ដ្ឋាន​ Cambofarm មាន​ចិញ្ចឹម​សត្វ​ទន្សាយ​ និង កណ្តុរ​បារាំង ដែល​មាន​ចំនួន​ជិត ១​ពាន់​ក្បាល​។ ទន្សាយ​របស់​ Cambo​farm មាន​៧​ប្រភេទ​គឺ៖

១. ទន្សាយ​ក្នុង​ស្រុក

២. ទន្សាយ​តូច​ត្រចៀក​ខ្លី

៣.ទន្សាយ​ស្រម៉ូវ

៤.ទន្សាយ​រោម​វែង

៥.ទន្សាយ​រោម​កាំម៉្ញី

៦.ទន្សាយ​ត្រចៀក​ធ្លាក់

៧.ទន្សាយ ស Newzealand White.

 

  5.   អ្នក​ស្រី កែវ ម៉ាឡែន កំពុង​កាត់​ក្រចក​ជើង​ឱ្យ​ទន្សាយ។ ក្រៅ​ពី​ការ​ចិញ្ចឹម​ទន្សាយ​លក់ Cambofarm ក៏​មាន​សេវា​មើល​ថែទាំ សម្អាត​ និង ទទួល​ចិញ្ចឹម​សត្វ​ទន្សាយ​ជូន​អតិថិ​ជន​ផង​ដែរ​។ ​

6.      អ្នក​ស្រី កែវ ម៉ាឡែន និងក្មួយ កំពុង​រៀប​ទន្សាយ​សាច់​ដាក់​ចូល​ទៅ​ក្នុង​ទ្រុង​ ផ្ញើ​ទៅ​ឱ្យ​អតិថិ​ជន នៅ​ក្រុង​ព្រះ​សីហនុ​។  Cambo​farm មាន​លក់​ទាំង​ទន្សាយ​សម្រាប់​យក​ទៅ​ចិញ្ចឹម​ និង ទន្សាយ​ដែល​គេ​យក​ទៅ​ធ្វើ​ជា​អាហារ​។

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក