អ្នក​លោត​ម៉ុង​សាយ​ជិត​២០០នាក់​​កក្រើក​មុខ​ព្រះ​រាជវាំង​​ទាំង​ព្រឹក​

  • 2018-02-15 03:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ថ្ងៃ​ទី​១​ថ្ងៃ​សែន​ចិន ក្រុម​ម៉ុងសាយ​តែង​តែ​មក​លោត​សម្ដែង​នៅមុខ​ព្រះ​ព្រះបរមរាជវាំង​តាំង​ព្រឹក​ព្រលឹម​ស្រាង​ៗ​។

ឆ្នាំ​នេះ​មាន​ក្រុម​ម៉ុង​សាយ​៣​ក្រុម​ធំ​មក​លោត​សម្ដែង​នៅ​បរិវេណ​ខាង​មុខ ​និង​ក្នុង​ព្រះបរមរាជវាំង​ក្នុង​នោះ​មាន​ ១.ក្រុម​ម៉ុងសាយ​ ជុង យ៉ីថាំង មាន​សមាជិក​ជាង​៦០នាក់ ​​​២.ក្រុម​ម៉ុង​សាយ​ច្បារអំពៅ​ ​មាន​សមាជិក​៤០នាក់ និង​ក្រុម​ទី​៣​ ក្រុម​ម៉ុង​សាយ​សាលា ទ័ន ហ័រ មាន​សមាជិក​ជាង​៥០​នាក់​។

បើ​អ្នក​ដឹក​នាំ​ក្រុម​ម៉ុង​សាយ​ ជុង យ៉ីថាំង​ លោក​ ញ៉េប សុផល បាន​ប្រាប់​ឲ្យ​ដឹង​ថា​ រាល់ថ្ងៃ​ចូលឆ្នាំ​ថ្ងៃ​ទី​១​ក្រុម​របស់​លោក​តែង​តែ​មក​លោត​សម្ដែង​នៅ​ទី​នេះ​មុន​នឹង​ទៅ​សម្ដែង​បន្ត​នៅ​ទូត​ចិន​។ ​ការ​លោត​ម៉ុង​សាយ​នេះ​ធ្វើ​ឡើង​ដើម្បី​បណ្ដេញ​គ្រោះ​អប្បទ្រព្យ​ចង្រៃ​ឆ្នាំ​ចាស់​ចេញ​ និង​នាំ​មក​វិញ​នៅ​ភាព​សុខ​សប្បាយ​ ភាព​ចម្រុង​ចម្រើន​។​

ក្រុម​ម៉ុង​សាយ​ទាំង​៣​​ក្រុម​នេះ​បន្ទាប់​ពី​លោត​សម្ដែង​នៅ​ក្នុង​ព្រះ​បរម​ព្រះរាជវាំង​ចប់ ក្រុម​នេះ​នឹង​ទៅ​លោត​នៅ​ក្នុង​ស្ថានទូត​ចិន​បន្ត​ទៀត៕​​​​​​​

អត្ថបទ៖ ហ្សា ឌីណា

អត្ថបទថ្មី